ព្រះត្រៃបិដក ភាគ ៤៨

​កាលបើ​មិនទាន់​បាន​គុណវិសេស​ដ៏​ខ្ពង់ខ្ពស់​ទេ​ ​រមែង​ទៅ​កើត​ក្នុង​ព្រហ្ម‌‌លោក​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មេត្តា​ចេ​តោ​វិមុត្តិ​ ​ដែល​បុគ្គល​ធ្វើឲ្យ​ថ្នឹក​ ​ចំរើន​ធ្វើឲ្យ​រឿយ​ ​ៗ​ ​ធ្វើឲ្យ​ដូចជា​យាន​ ​ធ្វើឲ្យ​ជាទី​នៅ​ ​បាន​តាំង​ទុក​រឿយ​ ​ៗ​ ​បាន​សន្សំ​ ​បាន​ប្រារព្ធ​ល្អ​ហើយ​ ​រមែង​មាន​អានិសង្ស​ ​៨​ ​ប្រការ​នេះឯង​ជា​ប្រាកដ​។​
បុគ្គល​ដែល​នឹករលឹក​ចំពោះ​ ​ចំរើន​នូវ​មេត្តា​ ​ប្រមាណ​មិនបាន​ ​ពិចារណា​ឃើញ​នូវ​ការ​អស់​ទៅ​ ​នៃ​ឧប​ធិ​ក្កិ​លេស​ ​សំយោជនៈ​ទាំងឡាយ​ ​ក៏​ស្រាលស្តើង​ ​(​ចាក​ខន្ធ​សន្ដាន​)​ ​បើ​បុគ្គល​មានចិត្ត​មិន​បា​នប្រ​ទុស្ដ​សត្វ​ណាមួយ​ ​ឈ្មោះថា​ ​ជាប់​មេត្តា​ ​កុសល​ក៏​រមែង​កើតមាន​ ​ដោយហេតុ​នោះ​ ​ចំណែក​ព្រះ​អរិយៈ​ ​មានចិត្ត​អនុគ្រោះ​សត្វ​ទាំងឡាយ​ទាំងពួង​ ​តែង​ធ្វើបុណ្យ​ច្រើន​ ​ពួក​ស្ដេច​ណា​ ​ដែល​ប្រាកដ​ដូចជា​ឥសី​ ​បាន​ឈ្នះ​នូវ​ផែនដី​ ​ដែល​ពាសពេញ​ដោយ​មនុស្សសត្វ​ ​កាល​ឲ្យ​ទាន​ ​ប្រព្រឹត្ត​រឿយ​ ​ៗ​ ​(​ដោយ​សង្គហវត្ថុ​ ​៤​ ​ប្រការ​)​ ​គឺ​ឈ្លាសវៃ​ ​ក្នុង​ការ​ទំនុកបម្រុង​ធញ្ញជាតិ​ ​១​ ​ឈ្លាសវៃ​ក្នុង​ការ​ទំនុកបម្រុង​មនុស្ស​ ​១​ ​
ថយ | ទំព័រទី ២ | បន្ទាប់
ID: 636854612018168364
ទៅកាន់ទំព័រ៖