ព្រះត្រៃបិដក ភាគ ៤៨

 [​៧​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រ​ង​គង់នៅ​លើ​ភ្នំ​គិជ្ឈកូដ​ ​ទៀប​ក្រុង​រាជគ្រឹះ​។​ ​កាលដែល​ទេវទត្ត​ភិក្ខុ​ ​ចៀសចេញ​មិនយូរ​ប៉ុន្មាន​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ប្រារព្ធ​នូវ​ទេវទត្ត​ភិក្ខុ​ ​ហើយ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នក​ពិចារណា​នូវ​វិបត្តិ​នៃ​ខ្លួន​សព្វ​ៗ​ ​កាល​ ​ជា​ការ​ប្រពៃ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នក​ពិចារណា​ ​នូវ​វិបត្តិ​របស់​បុគ្គល​ដទៃ​សព្វ​ៗ​ ​កាល​ ​ជា​ការ​ប្រពៃ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នក​ពិចារណា​ ​នូវ​សម្បត្តិ​នៃ​ខ្លួន​សព្វ​ៗ​ ​កាល​ ​ជា​ការ​ប្រពៃ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នក​ពិចារណា​ ​នូវ​សម្បត្តិ​របស់​បុគ្គល​ដទៃ​សព្វ​ៗ​កាល​ ​ជា​ការ​ប្រពៃ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទេវទត្ត​ត្រូវ​អសទ្ធម្ម​ទាំងឡាយ​ ​៨​ ​ប្រការ​ ​គ្រប​សង្កត់​ហើយ​ ​មានចិត្ត​ត្រូវ​អសទ្ធម្ម​រួបរឹត​ហើយ​ ​ទៅ​កើត​ក្នុង​អបាយ​ ​ទៅកាន់​នរក​ ​តាំងនៅ​អស់​ ​១​ ​កប្ប​ ​មិន​អាច​អ្នកណា​ស្រោចស្រង់​បាន​។​ ​អសទ្ធម្ម​ ​៨​ ​ប្រការ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទេវទត្ត​ ​ត្រូវ​លាភ​គ្រប​សង្កត់​ហើយ​ ​មានចិត្ត​ដែល​លាភ​រួបរឹត​ហើយ​ ​ទៅ​កើត​ក្នុង​អបាយ​ ​ទៅកាន់​នរក​ ​តាំងនៅ​អស់​ ​១​ ​កប្ប​ ​មិន​អាច​អ្នកណា​ស្រោចស្រង់​បាន​។​ ​
ថយ | ទំព័រទី ២០ | បន្ទាប់
ID: 636854616006886506
ទៅកាន់ទំព័រ៖