ព្រះត្រៃបិដក ភាគ ៤៨

​ម្នាល​វិសាខា​ ​២០០ឆ្នាំ​របស់​មនុស្ស​។​បេ​។​ ​៤០០ឆ្នាំ​។​បេ​។​ ​៨០០ឆ្នាំ​។​បេ​។​ ​១៦០០​ ​ឆ្នាំ​ ​ត្រូវជា​ ​១យប់​ ​១ថ្ងៃ​ ​របស់​ពួក​បរនិម្មិតវសវត្តី​ទេវតា​ ​រាប់​រាត្រី​នោះ​បាន​ ​៣០រាត្រី​ ​ត្រូវជា​ ​១ខែ​ ​រាប់​ខែ​នោះ​បាន​ ​១២ខែ​ ​ត្រូវជា​ ​១ឆ្នាំ​ ​រាប់​ឆ្នាំ​នោះ​បាន​ ​១៦០០០​ ​(​មួយ​ហ្មឺន​ប្រាំមួយ​ពាន់​)​ ​ឆ្នាំ​ទិព្យ​ ​ត្រូវជា​ប្រមាណ​នៃ​អាយុ​ ​របស់​ពួក​បរនិម្មិតវសវត្តី​ទេវតា​។​ ​ម្នាល​វិសាខា​ ​ហេតុនេះ​ ​រមែង​មាន​ ​ត្រង់​ដែល​ស្រ្តី​ ​ឬ​បុរស​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ចាំ​រក្សា​ឧបោសថ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ប្រការ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​រមែង​ទៅ​កើតជា​មួយ​នឹង​ពួក​បរនិម្មិតវសវត្តី​ទេវតា​។​ ​ម្នាល​វិសាខា​ ​រាជសម្បត្តិ​របស់​មនុស្ស​នេះឯង​ ​ជា​របស់​ស្តួចស្តើង​ ​ហើយ​យក​ទៅ​ប្រៀបធៀប​នឹង​សេចក្តី​សុខ​ ​ជា​របស់​ទិព្យ​ ​ដែល​តថាគត​សំដែង​ហើយ​ ​ព្រោះ​អាស្រ័យហេតុ​នេះ​។​ ​
បុគ្គល​មិន​គប្បី​សម្លាប់សត្វ​ ​១​ ​មិន​គប្បី​កាន់​យក​វត្ថុ​ដែលគេ​មិនបាន​ឲ្យ​ ​១​ ​មិន​គប្បី​ពោល​ពាក្យ​កុហក​ ​១​ ​មិន​គប្បី​ផឹកទឹក​ស្រវឹង​ ​១​ ​គប្បី​វៀរចាក​ការប្រព្រឹត្តិ​មិន​ប្រសើរ​ ​គឺ​មេថុន​ ​១​ ​មិន​គប្បី​បរិភោគភោជន​ ​ក្នុង​វេលា​រាត្រី​ ​និង​ក្នុង​វេលាវិកាល​ ​១​ ​
ថយ | ទំព័រទី ២០០ | បន្ទាប់
ID: 636854698310333994
ទៅកាន់ទំព័រ៖