ព្រះត្រៃបិដក ភាគ ៤៨
មិនគប្បីទ្រទ្រង់នូវផ្កាកម្រង មិនគប្បីប្រស់ព្រំដោយគ្រឿងក្រអូប ១ គប្បីដេកលើគ្រែ លើផែនដី ឬលើកម្រាល ១ ព្រះពុទ្ធ ព្រះអង្គដល់នូវទីបំផុតនៃទុក្ខ ទ្រង់ប្រកាសហើយ នូវឧបោសថប្រកបដោយអង្គ ៨ ប្រការនេះឯង សភាវៈទាំងឡាយពីរ គឺព្រះចន្ទ ១ ព្រះអាទិត្យ ១ ជាសភាវៈល្អមើល កាលបំភ្លឺលោក រមែងចរទៅ អស់ទីត្រឹមណា ព្រះចន្ទ និងព្រះអាទិត្យទាំងនោះ ដែលកំចាត់បង់នូវងងឹត ចរទៅក្នុងអាកាស ញុំាងទិសឲ្យរុងរឿងភ្លឺច្បាស់ ក្នុងអាកាស អស់ទីត្រឹមនោះ ទ្រព្យណា មានក្នុងចន្លោះនេះ គឺកែវមុក្តាក្តី កែវមណីក្តី កែវពិទូរ្យដ៏ល្អក្តី មាសឈ្មោះសិង្គីក្តី ឈ្មោះសុវណ្ណក្តី ឬមាសឈ្មោះកាព្ចានៈក្តី ឈ្មោះជាតរូបក្តី ឈ្មោះហដកៈក្តី ទ្រព្យទាំងអម្បាលនោះ មិនដល់នូវចំណិត ១ ក្នុងចំណែក ១៦ ៗ លើក នៃឧបោសថ ដែលប្រកបដោយអង្គ ៨ ប្រការឡើយ ដូចជាពួកផ្កាយទាំងអស់ មិនដល់នូវពន្លឺ នៃព្រះចន្ទ
ID: 636854698524066218
ទៅកាន់ទំព័រ៖