ព្រះត្រៃបិដក ភាគ ៤៨

​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ប្រសិនបើ​ពួក​ក្សត្រិយ៍​ទាំងពួង​ ​គប្បី​ចាំ​រក្សា​ឧបោសថ​ប្រកបដោយ​អង្គ​ ​៨​ ​ការ​រក្សា​ឧបោសថ​នោះ​ ​គប្បី​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ពួ​ក​ក្សត្រ​យ៍​ទាំងពួង​ ​អស់​កាលយូរ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ប្រសិនបើ​ពួក​ព្រាហ្មណ៍​ទាំងពួង​។​បេ​។​ ​ពួក​វេស្សៈ​ ​សុទ្ទៈ​ ​គប្បី​ចាំ​រក្សា​ឧបោសថ​ប្រកបដោយ​អង្គ​ ​៨​ ​ការ​រក្សា​ឧបោសថ​នោះ​ ​គប្បី​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ពួក​សុទ្ទៈ​ទាំងពួង​ ​អស់​កាលយូរ​។​ ​ម្នាល​វា​សេដ្ឋ​ ​ប្រសិនបើ​ពួក​ក្សត្រិយ៍​ទាំងពួង​ ​គប្បី​ចាំ​រក្សា​ឧបោសថ​ប្រកបដោយ​អង្គ​ ​៨​ ​ការ​រក្សា​ឧបោសថ​នោះ​ ​គប្បី​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្ដីសុខ​ ​ដល់​ពួក​ក្សត្រិយ៍​ទាំងពួង​ ​អស់​កាលយូរ​។​ ​ម្នាល​វា​សេដ្ឋ​ ​ប្រសិនបើ​ពួក​ព្រាហ្មណ៍​ទាំងពួង​។​បេ​។​ ​ពួក​វេស្សៈ​ ​សុទ្ទៈ​ ​គប្បី​ចាំ​រក្សា​ឧបោសថ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ហើយ​ ​ការ​រក្សា​ឧបោសថ​នោះ​ ​គប្បី​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ពួក​សុទ្ទៈ​ទាំងពួង​ ​អស់​កាលយូរ​។​ ​ម្នាល​វា​សេដ្ឋ​ ​ប្រសិនបើ​លោក​ ​(​នេះ​)​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​ពពួកសត្វ​ ​ព្រមទាំង​សមណព្រាហ្មណ៍​ទាំង​មនុស្ស​ ​ជា​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស​ ​គប្បី​ចាំ​រក្សា​ឧបោសថ​ប្រកបដោយ​អង្គ​ ​៨​ ​
ថយ | ទំព័រទី ២០៣ | បន្ទាប់
ID: 636854698950190591
ទៅកាន់ទំព័រ៖