ព្រះត្រៃបិដក ភាគ ៤៨

​ការ​រក្សា​ឧបោសថ​នោះ​ ​គប្បី​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​លោក​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​ដល់​ពពួកសត្វ​ ​ព្រមទាំង​សមណព្រាហ្មណ៍​ ​ទាំង​មនុស្ស​ ​ជា​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស​ ​អស់​កាលយូរ​។​ ​ម្នាល​វា​សេដ្ឋ​ ​ប្រសិនបើ​ដើម​មហាសាល​ព្រឹក្ស​ទាំងនេះ​ ​គប្បី​ចាំ​រក្សា​ឧបោសថ​ប្រកបដោយ​អង្គ​ ​៨​ ​ការ​រក្សា​ឧបោសថ​នោះ​ ​គប្បី​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ដើម​មហាសាល​ព្រឹក្ស​ទាំងនេះ​ ​អស់​កាលយូរ​ ​ប្រសិនបើ​ឈើ​ទាំងនេះ​ ​ចេះ​គិត​ ​ចាំបាច់​ទៅ​និយាយ​ថ្វី​ ​ដល់​មនុស្ស​។​
 [​៤៥​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ ​នាង​ពោ​ជ្ឈា​ឧបាសិកា​ ​(​ឧបា​សិកា​ឈ្មោះ​ពោ​ជ្ឈា​)​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​នាង​ពោ​ជ្ឈា​ឧបាសិកា​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នា​លនាងពោ​ជ្ឈា​ ​ឧបោសថ​ប្រកបដោយ​អង្គ​ ​៨​ ​ដែល​បុគ្គល​ចាំ​រក្សា​ហើយ​ ​រមែង​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​ ​មានការ​រុងរឿង​ច្រើន​ ​មានគុណ​ផ្សាយ​ទៅ​ច្រើន​។​ ​
ថយ | ទំព័រទី ២០៤ | បន្ទាប់
ID: 636854699144201688
ទៅកាន់ទំព័រ៖