ព្រះត្រៃបិដក ភាគ ៤៨

​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នា​លនាងពោ​ជ្ឈា​ ​(​ព្រោះថា​)​ ​រាជ​សម្បតិ្ត​របស់​មនុស្ស​ ​ជា​របស់​ស្ដួចស្ដើង​ ​ហើយ​ប្រៀបផ្ទឹម​នឹង​សុខ​ជា​ទិព្វ​។​ ​ម្នា​លនាងពោ​ជ្ឈា​ ​ព្រោះថា​ ​៥០ឆ្នាំ​របស់​មនុស្ស​ ​ជា​ ​១យប់​ ​១ថ្ងៃ​របស់​ពួក​ទេវតា​ជាន់​ចា​តុ​ម្ម​ហា​រាជិ​កៈ​ ​រាប់​រាត្រី​នោះ​បាន​ ​៣០រាត្រី​ ​ត្រូវជា​ ​១ខែ​ ​រាប់​ខែ​នោះ​បាន​ ​១២ខែ​ ​ត្រូវជា​ ​១ឆ្នាំ​ ​រាប់​ឆ្នាំ​នោះ​បាន​ ​៥០០ឆ្នាំ​ទិព្វ​ ​ត្រូវជា​ប្រមាណ​នៃ​អាយុ​របស់​ពួក​ទេវតា​ជាន់​ចា​តុ​ម្ម​ហា​រាជិ​កៈ​។​ ​ម្នា​លនាងពោ​ជ្ឈា​ ​ហេតុនេះ​ ​រមែង​មាន​ប្រាកដ​ ​ត្រង់​ដែល​ស្រ្ដី​ ​ឬ​បុរស​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ចាំ​រក្សា​ឧបោសថ​ប្រកបដោយ​អង្គ​ ​៨​ ​ហើយ​ ​លុះ​ទំ​លាយ​រាងកាយ​ស្លាប់​ទៅ​ ​គប្បី​ទៅ​កើតជា​មួយ​នឹង​ពួក​ទេវតា​ជាន់​ចា​តុ​ម្ម​ហា​រាជិ​កៈ​។​ ​ម្នា​លនាងពោ​ជ្ឈា​ ​ពាក្យ​ដែល​តថាគត​សំដែង​ហើយ​ថា​ ​រាជ​សម្បតិ្ត​របស់​មនុស្ស​ ​ជា​របស់​ស្ដួចស្ដើង​ ​ប្រៀបផ្ទឹម​ដោយ​សុខ​ជា​ទិព្វ​នេះ​ ​ព្រោះ​សំដៅ​នូវ​ហេតុ​នុ៎ះ​។​ ​ម្នា​លនាងពោ​ជ្ឈា​ ​១០០ឆ្នាំ​របស់​មនុស្ស​។​បេ​។​ ​ម្នា​លនាងពោ​ជ្ឈា​ ​២០០ឆ្នាំ​របស់​មនុស្ស​។​បេ​។​ ​៤០០ឆ្នាំ​។​បេ​។​ ​៨០០ឆ្នាំ​។​បេ​។​ ​១៦០០ឆ្នាំ​ ​(​របស់​មនុស្ស​)​ ​
ថយ | ទំព័រទី ២០៧ | បន្ទាប់
ID: 636854699680752377
ទៅកាន់ទំព័រ៖