ព្រះត្រៃបិដក ភាគ ៤៨
ព្រោះថា ឧបោសថប្រកបដោយអង្គ ៨នេះ ព្រះពុទ្ធទ្រង់ដល់នូវទីបំផុតនៃទុក្ខ ទ្រង់ប្រកាសហើយ ព្រះចន្ទ និងព្រះអាទិត្យទាំង២ ជារបស់ល្អមើល កាលចរទៅបំភ្លឺត្រឹមណា ព្រះចន្ទ និងព្រះអាទិត្យទាំងពីរនោះ តែងកំចាត់បង់នូវងងឹត ត្រាច់ទៅក្នុងអាកាស ភ្លឺក្នុងអាកាស រុងរឿងសព្វទិស ទ្រព្យណាដែលមានក្នុងចន្លោះនុ៎ះ គឺកែវមុក្ដា កែវមណី កែវពិទូរ្យដ៏ល្អ ម្យ៉ាងទៀត មាសឈ្មោះសិង្គី ឈ្មោះសុវណ្ណ ឬមាស ឈ្មោះកាញ្ចនៈ ឈ្មោះជាតរូប ឈ្មោះហដកៈ របស់ទាំងអស់នោះ ក៏មិនដល់នូវ ១ ចំណិតនៃចំណែក ១៦ ៗ លើក នៃឧបោសថ ប្រកបដោយអង្គ ៨ ដូចជាពួកផ្កាយទាំងអស់ មិនដល់នូវពន្លឺនៃព្រះចន្ទ ព្រោះហេតុនោះ ជនស្រីប្រុស អ្នកមានសីល គួររក្សាឧបោសថ ប្រកបដោយអង្គ ៨ ពួកជនដែលគេមិននិន្ទាហើយ បំពេញបុណ្យដែលជាកម្រៃនៃសេចក្ដីសុខ រមែងចូលទៅកាន់ឋានសួគ៌បាន។
ID: 636854700144438898
ទៅកាន់ទំព័រ៖