ព្រះត្រៃបិដក ភាគ ៤៨

​លំដាប់នោះ​ ​ព្រះ​អនុ​រុទ្ធ​ដ៏​មាន​អាយុ​ ​មាន​សេចក្ដី​ត្រិះរិះ​ថា​ ​ធ្វើ​ដូចម្ដេច​ហ្ន៎​ ​នឹង​បាន​ទេវតា​ទាំងនេះ​ ​ទៅជា​ខៀវ​ទាំងអស់​ ​គឺ​មាន​សម្បុរ​ ​ក៏​ខៀវ​ ​មាន​សំពត់​ ​ក៏​ខៀវ​ ​មាន​គ្រឿងអលង្ការ​ ​ក៏​ខៀវ​។​ ​វេលា​នោះ​ ​ទេវតា​ទាំងនោះ​ ​បានដឹង​ចិត្ត​នៃ​ព្រះ​អនុ​រុទ្ធ​ដ៏​មាន​អាយុ​ ​ហើយក៏​ទៅជា​ខៀវ​ទាំងអស់​ ​គឺ​មាន​សម្បុរ​ ​ក៏​ខៀវ​ ​មាន​សំពត់​ ​ក៏​ខៀវ​ ​មាន​គ្រឿងអលង្ការ​ ​ក៏​ខៀវ​។​ ​លំដាប់នោះ​ ​ព្រះ​អនុ​រុទ្ធ​ដ៏​មាន​អាយុ​ ​មាន​សេចក្ដី​ត្រិះរិះ​ដូច្នេះ​ថា​ ​ធ្វើ​ដូចម្ដេច​ហ្ន៎​ ​នឹង​បាន​ទេវតា​ទាំងនេះ​ ​ទៅជា​លឿង​ទាំងអស់​។​បេ​។​ ​ទៅជា​ក្រហម​ទាំងអស់​ ​ទៅ​ជាស​ទាំងអស់​ ​គឺ​មាន​សម្បុរ​ ​ក៏ស​ ​មាន​សំពត់​ ​ក៏ស​ ​មាន​គ្រឿងអលង្ការ​ ​ក៏ស​។​ ​វេលា​នោះ​ ​ទេវតា​ទាំងនោះ​ ​បានដឹង​ចិត្ត​នៃ​ព្រះ​អនុ​រុទ្ធ​ដ៏​មាន​អាយុ​ហើយ​ ​ក៏​ទៅ​ជាស​ទាំងអស់​ ​គឺ​មាន​សម្បុរ​ ​ក៏ស​ ​មាន​សំពត់​ ​ក៏ស​ ​មាន​គ្រឿងអលង្ការ​ ​ក៏ស​។​ ​លំដាប់នោះ​ ​ទេវតា​ទាំងនោះ​ ​១​ ​អង្គ​ច្រៀង​ ​១​ ​អង្គ​រាំ​ ​១​ ​អង្គ​ទះដៃ​។​ ​ប្រៀប​ដូច​តូរ្យតន្ត្រី​ប្រកបដោយ​អង្គ​ ​៥​ ​ដែល​បុគ្គល​អ្នក​ឈ្លាសវៃ​ ​បាន​សិក្សា​ស្ទាត់​ ​ប្រគំ​ដោយ​ប្រពៃ​ ​ដេញ​ដំ​ដោយ​ប្រពៃ​ ​មាន​សំឡេង​ពីរោះ​ផង​ ​គួរ​ត្រេកអរ​ផង​ ​គួរ​ប្រាថ្នា​ផង​ ​គួរ​ស្រឡាញ់​ផង​ ​គួរ​រីករាយ​ផង​ ​យ៉ាងណាមិញ​ ​
ថយ | ទំព័រទី ២១១ | បន្ទាប់
ID: 636854700513840027
ទៅកាន់ទំព័រ៖