ព្រះត្រៃបិដក ភាគ ៤៨

​សំឡេង​នៃ​គ្រឿងអលង្ការ​ ​របស់​ពួក​ទេវតា​ទាំងនោះ​ ​ពីរោះ​ផង​ ​គួរ​ត្រេកអរ​ផង​ ​គួរ​ប្រាថ្នា​ផង​ ​គួរ​ស្រឡាញ់​ផង​ ​គួរ​រីករាយ​ផង​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​គ្រានោះ​ ​ព្រះ​អនុ​រុទ្ធ​ដ៏​មាន​អាយុ​ ​ដាក់ចុះ​នូវ​ឥន្រ្ទិយ​ទាំងឡាយ​ ​គឺ​ធ្វើព្រងើយ​។​ ​លំដាប់នោះ​ ​ទេវតា​ទាំងនោះ​ដឹង​ថា​ ​ព្រះ​អនុ​រុទ្ធ​ជា​ម្ចាស់​ ​មិន​ត្រេកអរ​ ​ហើយ​បាត់​ក្នុង​ទីនោះ​ទៅ​។​ ​គ្រានោះ​ ​ព្រះ​អនុ​រុទ្ធ​ដ៏​មាន​អាយុ​ ​ចេញ​ចាកទី​សម្ងំ​ ​នៅក្នុង​សាយណ្ហសម័យ​ ​ហើយ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ ​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​អនុ​រុទ្ធ​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក្នុង​ទីឯណោះ​ ​ខ្ញុំ​ព្រះអង្គ​ចូល​ទៅកាន់​ទីនៅ​ ​ក្នុង​វេលា​ថ្ងៃ​ ​ហើយ​សម្ងំ​នៅ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​លំដាប់នោះ​ ​ពួក​ទេវតា​ ​ឈ្មោះ​មនាប​កាយិកា​ ​ជាច្រើន​អង្គ​ ​ចូល​ទៅ​រក​ខ្ញុំ​ព្រះអង្គ​ ​លុះ​ចូល​ទៅដល់​ ​ថ្វាយបង្គំ​ខ្ញុំ​ព្រះអង្គ​ ​ហើយ​ឋិតនៅ​ក្នុង​ទីសម​គួរ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​លុះ​ទេវតា​ទាំងនោះ​ ​ឋិតនៅ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ពោល​ទៅ​នឹង​ខ្ញុំ​ព្រះអង្គ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​អនុ​រុទ្ធ​ដ៏​ចំរើន​ ​យើងខ្ញុំ​ជាពួក​ទេវតា​ ​ឈ្មោះ​មនាប​កាយិកា​ ​ធ្វើ​នូវ​ឥស្សរិយ​ភាព​ ​ញុំាង​អំណាច​ឲ្យ​ប្រព្រឹត្តទៅ​ ​ក្នុង​ហេតុ​ ​៣យ៉ាង​ ​
ថយ | ទំព័រទី ២១២ | បន្ទាប់
ID: 636854700739482933
ទៅកាន់ទំព័រ៖