ព្រះត្រៃបិដក ភាគ ៤៨

​បពិត្រ​ព្រះ​អនុ​រុទ្ធ​ដ៏​ចំរើន​ ​យើងខ្ញុំ​ប្រាថ្នា​នូវ​វណ្ណៈ​បែប​ណា​ ​ក៏បាន​នូវ​វណ្ណៈ​បែប​នោះ​ ​មួយរំពេច​ ​១​ ​ប្រាថ្នា​នូវ​សំឡេង​បែប​ណា​ ​ក៏បាន​នូវ​សំឡេង​បែប​នោះ​មួយរំពេច​ ​១​ ​ប្រាថ្នា​នូវ​សុខ​បែប​ណា​ ​ក៏បាន​នូវ​សុខ​បែប​នោះ​មួយរំពេច​ ​១​ ​បពិត្រ​ព្រះ​អនុ​រុទ្ធ​ដ៏​ចំរើន​ ​យើងខ្ញុំ​ជាពួក​ទេវតា​ ​ឈ្មោះ​មនាប​កាយិកា​ ​ធ្វើ​នូវ​ឥស្សរិយ​ភាព​ ​ញុំាង​អំណាច​ឲ្យ​ប្រព្រឹត្តទៅ​ ​ក្នុង​ហេតុ​ទាំង​ ​៣នេះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​មាន​សេចក្ដី​ត្រិះរិះ​ដូច្នេះ​ថា​ ​ធ្វើ​ដូចម្ដេច​ហ្ន៎​ ​នឹង​បាន​ទេវតា​ទាំងនេះ​ ​ទៅជា​ខៀវ​ទាំងអស់​ ​គឺ​មាន​សម្បុរ​ ​ក៏​ខៀវ​ ​មាន​សំពត់​ ​ក៏​ខៀវ​ ​មាន​គ្រឿងអលង្ការ​ ​ក៏​ខៀវ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​វេលា​នោះ​ ​ទេវតា​ទាំងនោះ​ ​បានដឹង​ចិត្ត​ខ្ញុំ​ព្រះអង្គ​ហើយ​ ​ក៏​ទៅជា​ខៀវ​ទាំងអស់​ ​គឺ​មាន​សម្បុរ​ ​ក៏​ខៀវ​ ​មាន​សំពត់​ ​ក៏​ខៀវ​ ​មាន​គ្រឿងអលង្ការ​ ​ក៏​ខៀវ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​មាន​សេចក្ដី​ត្រិះរិះ​ដូច្នេះ​ថា​ ​ធ្វើ​ដូចម្ដេច​ហ្ន៎​ ​នឹង​បាន​ទេវតា​ទាំងនេះ​ ​ទៅជា​លឿង​ទាំងអស់​។​បេ​។​ ​ទៅជា​ក្រហម​ទាំងអស់​។​បេ​។​ ​ទៅ​ជាស​ទាំងអស់​ ​គឺ​មាន​សម្បុរ​ ​ក៏ស​ ​មាន​សំពត់​ ​ក៏ស​ ​មាន​គ្រឿងអលង្ការ​ ​ក៏ស​។​ ​
ថយ | ទំព័រទី ២១៣ | បន្ទាប់
ID: 636854700924443512
ទៅកាន់ទំព័រ៖