ព្រះត្រៃបិដក ភាគ ៤៨

ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​អនុ​រុទ្ធ​ ​មាតុគ្រាម​ប្រកបដោយ​ធម៌​ ​៨​ ​ប្រការ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​ស្លាប់​ទៅ​ ​រមែង​ទៅ​កើតជា​មួយ​នឹង​ពួក​ទេវតា​ឈ្មោះ​ ​មនាប​កាយិកា​។​ ​ប្រកបដោយ​ធម៌​ ​៨​ ​ប្រការ​ ​តើ​ដូចម្ដេច​ខ្លះ​។​ ​ម្នាល​អនុ​រុទ្ធ​ ​មាតុគ្រាម​ ​ក្នុង​លោក​នេះ​ ​ដែល​មាតាបិតា​ប្រាថ្នា​សេចក្ដី​ចំរើន​ ​ស្វែងរក​ប្រយោជន៍​ ​ជា​អ្នក​អនុគ្រោះ​ ​អាស្រ័យ​នូវ​សេចក្ដី​អនុគ្រោះ​ ​បាន​រៀបចំ​ឲ្យ​ដល់​ស្វាមី​ណា​ហើយ​ ​ជា​ស្រី​ក្រោក​មុន​ ​ដេក​ក្រោយ​ ​ទទួល​ស្ដាប់​កិច្ច​ការ​អ្វី​ៗ​ ​ប្រព្រឹត្ត​នូវ​អំពើ​ជាទី​គាប់ចិត្ត​ ​ពោល​ពាក្យជា​ទីស្រឡាញ់​ ​ចំពោះ​ស្វាមី​នោះ​ ​១​ ​ពួក​ជន​ណា​ជាទី​គោរព​របស់​ស្វាមី​ ​ទោះ​មាតា​ក្ដី​ ​បិតា​ក្ដី​ ​សមណព្រាហ្មណ៍​ក្ដី​ ​មាតុគ្រាម​ ​តែង​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ចំពោះ​ជន​ទាំងនោះ​ផង​ ​តែង​បូជា​ពួក​ជន​ ​ដែល​ទើប​មកដល់​ថ្មី​ ​ដោយ​អាសនៈ​ ​និង​ទឹក​ផង​ ​១​ ​ការងារ​ទាំងឡាយ​ណា​ ​ជា​បន្ទុក​របស់​ស្វាមី​ ​ទោះជា​រោមសត្វ​ក្ដី​ ​កប្បាស​ក្ដី​ ​ជា​ស្រី​ប៉ិនប្រសប់​ក្នុង​ការងារ​ទាំងនោះ​ ​មិន​ខ្ជិលច្រអូស​ ​ប្រកបដោយ​ការពិចារណា​ដោយ​ឧបាយ​ក្នុង​កិច្ច​ទាំងនោះ​ថា​ ​គួរ​ធ្វើ​ ​គួរ​ចាត់ចែង​ ​១​ ​ពួក​ជន​ណា​នៅ​ខាងក្នុង​ ​ជា​បន្ទុក​របស់​ស្វាមី​ ​ទោះជា​ខ្ញុំ​ក្ដី​ ​ជា​អ្នកបម្រើ​ក្ដី​ ​ជា​កម្មករ​ក្ដី​ ​មាតុគ្រាម​ ​តែង​ដឹង​នូវ​អំពើ​ដែល​ជន​ទាំងនោះ​ធ្វើ​ថា​ ​ធ្វើ​ ​ដឹង​នូវ​អំពើ​ដែល​ជន​ទាំងនោះ​មិនបាន​ធ្វើ​ ​ថា​មិនបាន​ធ្វើ​ ​
ថយ | ទំព័រទី ២១៥ | បន្ទាប់
ID: 636854701260602739
ទៅកាន់ទំព័រ៖