ព្រះត្រៃបិដក ភាគ ៤៨
ដឹងនូវកំឡាំងតិច និងកំឡាំងច្រើនរបស់អ្នកឈឺ ទាំងចេះចាត់ចែង នូវខាទនីយភោជនីយាហារ តាមចំណែកដែលគួរដល់ជនជាខាងក្នុងបន្ទុកនោះ ១ ស្វាមីបាននាំមក នូវទ្រព្យណាក្ដី ស្រូវណាក្ដី ប្រាក់ណាក្ដី មាសណាក្ដី មាតុគ្រាមនោះ តែងសម្រេចដោយការរក្សា គ្រប់គ្រងនូវទ្រព្យជាដើមនោះ និងជាអ្នកមិនលេង មិនលួច មិនខិលខូច មិនធ្វើសម្បតិ្តទាំងនោះ ឲ្យវិនាស ១ ជាឧបាសិកាដល់នូវព្រះពុទ្ធជាទីពឹង ដល់នូវព្រះធម៌ជាទីពឹង ដល់នូវព្រះសង្ឃជាទីពឹង ១ ជាស្រ្ដីមានសីល វៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកការផឹកទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំងនៃសេចក្ដីប្រមាទ ១ ជាស្រ្ដីមានចាគៈ មានចិត្តប្រាសចាកមន្ទិល គឺសេចក្ដីកំណាញ់ នៅគ្រប់គ្រងផ្ទះ មានទានបរិច្ចាគ ស្រឡះហើយ មានដៃលាងហើយ ត្រេកអរក្នុងការលះបង់ គួរដល់ពួកស្មូម ត្រេកអរក្នុងការចែករលែកនូវទាន ១។ ម្នាលអនុរុទ្ធ មាតុគ្រាម ប្រកបដោយធម៌ទាំង ៨ នេះឯង លុះបែកធ្លាយរាងកាយ ស្លាប់ទៅ តែងទៅកើតជាមួយនឹងពួកទេវតាឈ្មោះ មនាបកាយិកា។
ID: 636854701419901851
ទៅកាន់ទំព័រ៖