ព្រះត្រៃបិដក ភាគ ៤៨
មាតុគ្រាមណា មានព្យាយាម ខ្វល់ខ្វាយចិញ្ចឹមស្វាមីនោះសព្វកាលជានិច្ច មិនមើលងាយបុរសជាស្វាមី ដែលនាំមកនូវសេចក្ដីប្រាថ្នាគ្រប់យ៉ាងនោះ ជាស្រ្ដីល្អ មិនធ្វើស្វាមីឲ្យក្តៅក្រហាយ ដោយពាក្យច្រណែន ជាស្រ្តីមានបញ្ញា តែងបូជាស្វាមី និងបុគ្គលដែលជាទីគោរពទាំងអស់ ជាស្រ្ដីមានសេចក្ដីខ្នះខ្នែង មិនខ្ជិលច្រអូស សង្រ្គោះជនជាបរិសទ្យ តែងប្រព្រឹត្តនូវអំពើជាទីគាប់ចិត្តនៃស្វាមី ថែទាំសម្បតិ្តដែលស្វាមីរកបានមក នារីណា ជាស្ត្រីលុះក្នុងអំណាចសេចក្តីប្រាថ្នារបស់ស្វាមី ហើយប្រព្រឹត្តយ៉ាងនេះ នារីនោះ រមែងទៅកើតក្នុងពួកទេវតា ឈ្មោះ មនាបកាយិកា។
[៤៧] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់នៅក្នុងមិគារមាតុប្រាសាទ ក្នុងវត្តបុព្វារាម ជិតក្រុងសាវតី្ថ។ គ្រានោះ នាងវិសាខាមិគារមាតា។បេ។ អង្គុយក្នុងទីសមគួរ។ លុះនាងវិសាខាមិគារមាតា អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលនាងវិសាខា មាតុគ្រាមប្រកបដោយធម៌ ៨ ប្រការ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ រមែងទៅកើតជាមួយនឹងពួកទេវតាមនាបកាយិកា។
ID: 636854701679236684
ទៅកាន់ទំព័រ៖