ព្រះត្រៃបិដក ភាគ ៤៨

​ប្រកបដោយ​ធម៌​ ​៨​ ​ប្រការ​ ​តើ​ដូចម្ដេច​ខ្លះ​។​ ​ម្នាលនាង​វិសាខា​ ​មាតុគ្រាម​ ​ក្នុង​លោក​នេះ​ ​ដែល​មាតាបិតា​ ​មានប្រាថ្នា​សេចក្ដី​ចំរើន​ ​ស្វែងរក​ប្រយោជន៍​ ​ជា​អ្នក​អនុគ្រោះ​ ​អាស្រ័យ​នូវ​សេចក្ដី​អនុគ្រោះ​ ​បាន​រៀបចំ​ឲ្យ​ដល់​ស្វាមី​ណា​ហើយ​ ​ជា​ស្រី​ក្រោក​មុន​ ​ដេក​ក្រោយ​ ​ទទួល​ស្ដាប់​កិច្ច​ការ​អ្វី​ៗ​ ​ប្រព្រឹត្ត​នូវ​អំពើ​ជាទី​គាប់ចិត្ត​ ​ពោល​ពាក្យជា​ទីស្រឡាញ់​ ​ចំពោះ​ស្វាមី​នោះ​ ​១​។​បេ​។​ ​ជា​ស្ដ្រី​មាន​ចាគៈ​ ​មានចិត្ត​ប្រាសចាក​មន្ទិល​ ​គឺ​សេចក្ដី​កំណាញ់​ ​នៅ​គ្រប់គ្រង​ផ្ទះ​ ​មាន​ទាន​បរិច្ចាគ​ស្រឡះ​ហើយ​ ​មានដៃ​លាង​ហើយ​ ​ត្រេកអរ​ក្នុង​ការ​លះបង់​ ​គួរ​ដល់​ពួក​ស្មូម​ ​ត្រេកអរ​ក្នុង​ការចែក​រលែក​នូវ​ទាន​ ​១​។​ ​ម្នាលនាង​វិសាខា​ ​មាតុគ្រាម​ ​ប្រកបដោយ​ធម៌​ ​៨​ ​ប្រការ​នេះឯង​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​រមែង​ទៅ​កើតជា​មួយ​នឹង​ពួក​ទេវតា​មនាប​កាយិកា​។​
​មាតុគ្រាម​ណា​ ​មាន​ព្យាយាម​ ​ខ្វល់ខ្វាយ​ចិញ្ចឹម​ស្វាមី​នោះ​សព្វកាល​ជានិច្ច​ ​មិន​មើលងាយ​បុរស​ជា​ស្វាមី​ ​ដែល​នាំមក​នូវ​សេចក្ដីប្រាថ្នា​គ្រប់យ៉ាង​នោះ​ ​ជា​ស្រ្ដី​ល្អ​ ​មិនបាន​ធ្វើ​ស្វាមី​ឲ្យ​ក្ដៅក្រហាយ​ ​ដោយ​ពាក្យ​ច្រណែន​ ​ជា​ស្រ្ដី​មាន​បញ្ញា​ ​តែង​បូជា​ស្វាមី​ ​និង​បុគ្គល​ដែល​ជាទី​គោរព​ទាំងអស់​ ​ជា​ស្រ្ដី​មាន​សេចក្ដី​ខ្នះខ្នែង​ ​មិន​ខ្ជិលច្រអូស​ ​សង្រ្គោះ​ជន​ជា​បរិសទ្យ​ ​
ថយ | ទំព័រទី ២១៨ | បន្ទាប់
ID: 636854702148953550
ទៅកាន់ទំព័រ៖