ព្រះត្រៃបិដក ភាគ ៤៨
តែងប្រព្រឹត្តនូវអំពើជាទីគាប់ចិត្តនៃស្វាមី ថែទាំសម្បតិ្តដែលស្វាមីរកបានមក នារីណា ជាស្រ្ដីលុះក្នុងអំណាចសេចក្ដីប្រាថ្នារបស់ស្វាមី ប្រព្រឹត្តយ៉ាងនេះ នារីនោះ រមែងទៅកើតក្នុងពួកទេវតា ឈ្មោះ មនាបកាយិកា។
[៤៨] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់នៅក្នុងភេសកឡាវន ជាទីឲ្យអភ័យ ដល់សត្វម្រឹគ ទៀបក្រុងសុំសុមារគិរៈ ក្នុងដែនភគ្គៈ។ គ្រានោះ នកុលមាតាគហបតានី (នាងគហបតានី ឈ្មោះនកុលមាតា) ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ។បេ។ ក៏អង្គុយនៅ។ លុះនកុលមាតាគហបតានី អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលនកុលមាតា មាតុគ្រាមប្រកបដោយធម៌ ៨ ប្រការ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតជាមួយនឹងពួកទេវតាមនាបកាយិកា។ ប្រកបដោយធម៌ ៨ ប្រការ តើដូចម្ដេចខ្លះ។ ម្នាលនកុលមាតា មាតុគ្រាមក្នុងលោកនេះ ដែលមាតាបិតា មានប្រាថ្នាសេចក្ដីចំរើន ស្វែងរកប្រយោជន៍ ជាអ្នកអនុគ្រោះ អាស្រ័យនូវសេចក្ដីអនុគ្រោះ បានរៀបចំឲ្យដល់ស្វាមីណាហើយ ជាស្ត្រីក្រោកមុន ដេកក្រោយ ទទួលស្ដាប់កិច្ចការអ្វីៗ ប្រព្រឹត្តនូវអំពើជាទីគាប់ចិត្ត ពោលពាក្យជាទីស្រឡាញ់ ចំពោះស្វាមីនោះ ១។បេ។ ជាស្ដ្រីមានចាគៈ
ID: 636854702393807555
ទៅកាន់ទំព័រ៖