ព្រះត្រៃបិដក ភាគ ៤៨
អាសវៈទាំងឡាយនោះ ជាសភាវៈចង្អៀតចង្អល់ រោលរាល រមែងមិនមានដល់ភិក្ខុនោះយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ ព្រោះថា អាសវៈទាំងឡាយណា ជាសភាវៈចង្អៀតចង្អល់ រោលរាលកើតឡើងដល់ភិក្ខុនោះ កាលមិនបានគ្របសង្កត់នូវអលាភ ដែលកើតឡើងហើយ នូវយស ដែលកើតឡើងហើយ នូវអយស ដែលកើតឡើងហើយ នូវសក្ការៈ ដែលកើតឡើងហើយ នូវអសក្ការៈ ដែលកើតឡើងហើយ នូវសេចក្ដីប្រាថ្នាលាមក ដែលកើតឡើងហើយ នូវបាបមិត្តដែលកើតឡើងហើយ អាសវៈទាំងឡាយនោះ ជាសភាវៈចង្អៀតចង្អល់ រោលរាល រមែងមិនមានដល់ភិក្ខុ កាលគ្របសង្កត់ នូវបាបមិត្តដែលកើតឡើងហើយ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគ្របសង្កត់ ញាំញីនូវលាភ ដែលកើតឡើងហើយ នូវអលាភដែលកើតឡើងហើយ នូវយសដែលកើតឡើងហើយ នូវអយស ដែលកើតឡើងហើយ នូវសក្ការៈដែលកើតឡើងហើយ នូវអសក្ការៈ ដែលកើតឡើងហើយ នូវសេចក្ដីប្រាថ្នាលាមក ដែលកើតឡើងហើយ គ្របសង្កត់ ញាំញីនូវបាបមិត្ត ដែលកើតឡើងហើយ ព្រោះអាស្រ័យនូវអំណាចប្រយោជន៍នេះឯង
ID: 636854616438771208
ទៅកាន់ទំព័រ៖