ព្រះត្រៃបិដក ភាគ ៤៨

​មានចិត្ត​ប្រាសចាក​មន្ទិល​ ​គឺ​សេចក្ដី​កំណាញ់​ ​នៅ​គ្រប់គ្រង​ផ្ទះ​ ​មាន​ទាន​បរិច្ចាគ​ស្រឡះ​ហើយ​ ​មានដៃ​លាង​ហើយ​ ​ត្រេកអរ​ក្នុង​ការ​លះបង់​ ​គួរ​ដល់​ពួក​ស្មូម​ ​ត្រេកអរ​ក្នុង​ការចែក​រលែក​នូវ​ទាន​ ​១​។​ ​ម្នា​លន​កុល​មាតា​ ​មាតុគ្រាម​ ​ប្រកបដោយ​ធម៌​ ​៨​ ​ប្រការ​នេះឯង​ ​លុះ​បែកធ្លាយ​រាងកាយ​ ​ស្លាប់​ទៅ​ ​តែង​ទៅ​កើតជា​មួយ​នឹង​ពួក​ទេវតា​មនាប​កាយិកា​។​
មាតុគ្រាម​ណា​ ​មាន​ព្យាយាម​ ​ខ្វល់ខ្វាយ​ចិញ្ចឹម​ស្វាមី​នោះ​សព្វកាល​ជានិច្ច​ ​មិន​មើលងាយ​បុរស​ជា​ស្វាមី​ ​ដែល​នាំមក​នូវ​សេចក្ដីប្រាថ្នា​គ្រប់យ៉ាង​នោះ​ ​ជា​ស្រ្ដី​ល្អ​ ​មិនបាន​ធ្វើ​ស្វាមី​ឲ្យ​ក្ដៅក្រហាយ​ ​ដោយ​ពាក្យ​ច្រណែន​ ​ជា​ស្រ្ដី​មាន​បញ្ញា​ ​តែង​បូជា​ស្វាមី​ ​និង​បុគ្គល​ដែល​ជាទី​គោរព​ទាំងអស់​ ​ជា​ស្រ្ដី​មាន​សេចក្ដី​ខ្នះខ្នែង​ ​មិន​ខ្ជិលច្រអូស​ ​សង្រ្គោះ​ជន​ជា​បរិសទ្យ​ ​ប្រព្រឹត្ត​នូវ​អំពើ​ជាទី​គាប់ចិត្ត​នៃ​ស្វាមី​ ​ថែទាំ​សម្បតិ្ត​ ​ដែល​ស្វាមី​រកបាន​មក​ ​នារី​ណា​ ​ជា​ស្រ្ដី​លុះ​ក្នុង​អំណាច​សេចក្ដីប្រាថ្នា​របស់​ស្វាមី​ ​ប្រព្រឹត្ត​យ៉ាងនេះ​ ​នារី​នោះ​ ​រមែង​ទៅ​កើត​ក្នុង​ពួក​ទេវតា​ ​ឈ្មោះ​ ​មនាប​កាយិកា​។​

 [​៤៩​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​គង់នៅ​ក្នុង​វត្ត​បុព្វារាម​ ​ជា​ប្រាសាទ​ ​របស់​មិគា​រមាតា​ ​ជិត​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ ​នាងវិសាខា​
ថយ | ទំព័រទី ២២០ | បន្ទាប់
ID: 636854702707785513
ទៅកាន់ទំព័រ៖