ព្រះត្រៃបិដក ភាគ ៤៨

​មិគា​រមាតា​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​។​បេ​។​ ​ក៏​អង្គុយ​នៅ​។​ ​លុះ​នាង​វិ​សា​ខា​មិគា​រមាតា​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​វិសាខា​ ​មាតុគ្រាម​ប្រកបដោយ​ធម៌​ ​៤​ ​ប្រការ​ ​ឈ្មោះថា​ប្រតិបត្តិ​ ​ដើម្បី​ឈ្នះ​នូវ​លោក​នេះ​ ​លោក​នេះ​ក៏​ឈ្មោះថា​ ​មាតុគ្រាម​នោះ​ ​ប្រារព្ធ​ហើយ​។​ ​ប្រកបដោយ​ធម៌​ ​៤​ ​ប្រការ​ ​តើ​ដូចម្ដេច​ខ្លះ​។​ ​ម្នាល​វិសាខា​ ​មាតុគ្រាម​ ​ក្នុង​លោក​នេះ​ ​ជា​ស្រ្ដី​ចេះ​ចាត់ចែង​ការងារ​ ​ដោយ​ប្រពៃ​ ​១​ ​ចេះ​សង្រ្គោះ​ពួក​ជន​ជា​បរិសទ្យ​ ​១​ ​ចេះ​ប្រព្រឹត្ត​នូវ​អំពើ​ជាទី​គាប់ចិត្ត​របស់​ស្វាមី​ ​១​ ​ចេះ​ថែទាំ​សម្បតិ្ត​ដែល​ស្វាមី​រកបាន​មក​ ​១​។​ ​ម្នាល​វិសាខា​ ​ចុះ​មាតុគ្រាម​ ​ជា​ស្រ្ដី​ចេះ​ចាត់ចែង​ការងារ​ ​ដោយ​ប្រពៃ​ ​តើ​ដូចម្ដេច​។​ ​ម្នាល​វិសាខា​ ​មាតុគ្រាម​ ​ក្នុង​លោក​នេះ​ ​ការ​ទាំងឡាយ​ណា​ ​ជា​បន្ទុក​របស់​ស្វាមី​ ​ទោះ​រោមសត្វ​ក្តី​ ​កប្បាស​ក្តី​ ​ជា​ស្រ្ដី​ឆ្លៀវឆ្លាស​ ​មិន​ខ្ជិលច្រអូស​ ​ក្នុង​ការងារ​ទាំងនោះ​ ​ប្រកបដោយ​ការពិចារណា​ ​ដោយ​ឧបាយ​ក្នុង​ការងារ​នោះ​ថា​ ​គួរ​ធ្វើ​ ​គួរ​ចាត់ចែង​។​ ​ម្នាល​វិសាខា​ ​មាតុគ្រាម​ ​ជា​ស្រ្ដី​ចេះ​ចាត់ចែង​ការងារ​ ​ដោយ​ប្រពៃ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​វិសាខា​ ​ចុះ​មាតុគ្រាម​ ​ជា​ស្រ្ដី​ចេះ​សង្គ្រោះ​ពួក​ជន​ជា​បរិសទ្យ​ ​តើ​ដូចម្ដេច​។​ ​ម្នាល​វិសាខា​ ​មាតុគ្រាម​ ​ក្នុង​លោក​នេះ​ ​ពួក​ជន​ណា​ ​ជា​ខាងក្នុង​ ​ជា​បន្ទុក​របស់​ស្វាមី​ ​ទោះ​ខ្ញុំ​ក្ដី​ ​
ថយ | ទំព័រទី ២២១ | បន្ទាប់
ID: 636854702871674887
ទៅកាន់ទំព័រ៖