ព្រះត្រៃបិដក ភាគ ៤៨

​អ្នកបំរើ​ក្ដី​ ​កម្មករ​ក្ដី​ ​តែង​ដឹង​នូវ​អំពើ​ដែល​ជន​ទាំងនោះ​ធ្វើ​ ​ថា​ធ្វើ​ ​ដឹង​នូវ​អំពើ​ដែល​ជន​ទាំងនោះ​មិនបាន​ធ្វើ​ ​ថា​មិនបាន​ធ្វើ​ ​ដឹង​នូវ​កំឡាំង​តិច​ ​និង​កំឡាំង​ច្រើន​នៃ​ពួក​ជន​អ្នក​ឈឺ​ ​ចេះ​ចាត់ចែង​ខាទនីយ​ភោជនីយាហារ​ ​តាម​ចំណែក​ដែល​គួរ​ ​ដល់​ពួក​ជន​ខាងក្នុង​បន្ទុក​នោះ​។​ ​ម្នាល​វិសាខា​ ​មាតុគ្រាម​ ​ជា​ស្រ្ដី​ចេះ​សង្គ្រោះ​ពួក​ជន​ជា​បរិសទ្យ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​វិសាខា​ ​ចុះ​មាតុគ្រាម​ ​ចេះ​ប្រព្រឹត្ត​នូវ​អំពើ​ជាទី​គាប់ចិត្ត​នៃ​ស្វាមី​ ​តើ​ដូចម្ដេច​។​ ​ម្នាល​វិសាខា​ ​មាតុគ្រាម​ ​ក្នុង​លោក​នេះ​ ​អំពើ​ណា​ ​មិនជា​ទីគាប់ចិត្ត​របស់​ស្វាមី​ ​បើទុកជា​មានហេតុ​ដល់​ជីវិត​ ​ក៏​មិន​ប្រព្រឹត្ត​កន្លង​នូវ​អំពើនោះ​។​ ​ម្នាល​វិសាខា​ ​មាតុគ្រាម​ ​ចេះ​ប្រព្រឹត្ត​អំពើ​ ​ជាទី​គាប់ចិត្ត​នៃ​ស្វាមី​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​វិសាខា​ ​ចុះ​មាតុគ្រាម​ ​ចេះ​ថែទាំ​សម្បត្តិ​ ​ដែល​ស្វាមី​រកបាន​មក​ ​តើ​ដូចម្ដេច​។​ ​ម្នាល​វិសាខា​ ​ទ្រព្យ​ណា​ក្ដី​ ​ស្រូវ​ណា​ក្ដី​ ​ប្រាក់​ណា​ក្ដី​ ​មាស​ណា​ក្ដី​ ​ដែល​ស្វាមី​រកបាន​មក​ ​មាតុគ្រាម​ ​ក្នុង​លោក​នេះ​ ​តែង​សម្រេច​ដោយ​ការ​រក្សា​ ​គ្រប់គ្រង​នូវ​ទ្រព្យ​ជាដើម​នោះ​ ​ទាំង​ជា​ស្រ្ដី​អ្នក​មិន​លេង​ ​មិន​លួច​ ​មិន​ខិលខូច​ ​មិន​ធ្វើ​សម្បត្តិ​ទាំងនោះ​ ​ឲ្យ​វិនាស​។​ ​ម្នាល​វិសាខា​ ​មាតុគ្រាម​ ​ចេះ​ថែទាំ​សម្បត្តិ​ ​ដែល​ស្វាមី​រកបាន​មក​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​វិសាខា​ ​មាតុគ្រាម​ ​ប្រកបដោយ​ធម៌​ ​៤​ ​ប្រការ​នេះឯង​ ​
ថយ | ទំព័រទី ២២២ | បន្ទាប់
ID: 636854703061185727
ទៅកាន់ទំព័រ៖