ព្រះត្រៃបិដក ភាគ ៤៨

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​មាតុគ្រាម​ ​ចេះ​សង្រ្គោះ​ពួក​ជន​ជា​បរិសទ្យ​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាតុគ្រាម​ ​ក្នុង​លោក​នេះ​ ​ពួក​ជន​ណា​ជា​ខាងក្នុង​ ​ជា​បន្ទុក​របស់​ស្វាមី​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាតុគ្រាម​ ​ចេះ​សង្គ្រោះ​ពួក​ជន​ជា​បរិសទ្យ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​មាតុគ្រាម​ ​ចេះ​ប្រព្រឹត្ត​អំពើ​ជាទី​គាប់ចិត្ត​របស់​ស្វាមី​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាតុគ្រាម​ ​ក្នុង​លោក​នេះ​ ​អំពើ​ណា​ដែល​មិនជា​ទីគាប់ចិត្ត​នៃ​ស្វាមី​ ​បើទុកជា​មានហេតុ​ដល់​ជីវិត​ ​ក៏​មិន​ប្រព្រឹត្ត​កន្លង​នូវ​អំពើនោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាតុគ្រាម​ប្រព្រឹត្ត​អំពើ​ជាទី​គាប់ចិត្ត​នៃ​ស្វាមី​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​មាតុគ្រាម​ ​ចេះ​ថែទាំ​សម្បតិ្ត​ ​ដែល​ស្វាមី​រកបាន​មក​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាតុគ្រាម​ ​ក្នុង​លោក​នេះ​ ​ស្វាមី​នាំមក​នូវ​ទ្រព្យ​ណា​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាតុគ្រាម​ ​ចេះ​ថែទាំ​សម្បតិ្ត​ ​ដែល​ស្វាមី​រកបាន​មក​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាតុគ្រាម​ប្រកបដោយ​ធម៌​ ​៤​ ​ប្រការ​នេះឯង​ ​ឈ្មោះថា​ប្រតិបត្តិ​ ​ដើម្បី​ឈ្នះ​លោក​នេះ​ ​លោក​នេះ​ ​ក៏​ឈ្មោះថា​ ​មាតុគ្រាម​នោះ​ ​បាន​ប្រារព្ធ​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាតុគ្រាម​ ​ប្រកបដោយ​ធម៌​ ​៤​ ​ប្រការ​ ​ឈ្មោះថា​ប្រតិបត្តិ​ ​ដើម្បី​ឈ្នះ​លោកខាងមុខ​ ​លោកខាងមុខ​ ​ក៏​ឈ្មោះថា​មាតុគ្រាម​នោះ​ ​បាន​ប្រារព្ធ​ហើយ​។​ ​
ថយ | ទំព័រទី ២២៦ | បន្ទាប់
ID: 636854703879022504
ទៅកាន់ទំព័រ៖