ព្រះត្រៃបិដក ភាគ ៤៨
ប្រកបដោយធម៌ ៤ ប្រការ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម ក្នុងលោកនេះ បរិបូណ៌ដោយសទ្ធា ១ បរិបូណ៌ដោយសីល ១ បរិបូណ៌ដោយចាគៈ ១ បរិបូណ៌ដោយបញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ ចុះមាតុគ្រាម បរិបូណ៌ដោយសទ្ធា តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាមក្នុងលោកនេះ មានសទ្ធា។បេ។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម បរិបូណ៌ដោយសទ្ធា យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះមាតុគ្រាម បរិបូណ៌ដោយសីល តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម ក្នុងលោកនេះ វៀរចាកបាណាតិបាត។បេ។ វៀរចាកហេតុជាទីតាំងនៃសេចក្ដីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម បរិបូណ៌ដោយសីល យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះមាតុគ្រាម បរិបូណ៌ដោយចាគៈ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម ក្នុងលោកនេះ មានចិត្តប្រាសចាកមន្ទិល គឺសេចក្ដីកំណាញ់ នៅគ្រប់គ្រងផ្ទះ។បេ។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម បរិបូណ៌ដោយចាគៈ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះមាតុគ្រាម បរិបូណ៌ដោយបញ្ញា តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម ក្នុងលោកនេះ ជាស្រ្ដីមានបញ្ញា។បេ។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម បរិបូណ៌ដោយបញ្ញា យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម ប្រកបដោយធម៌ ៤ ប្រការនេះឯង
ID: 636854704037961595
ទៅកាន់ទំព័រ៖