ព្រះត្រៃបិដក ភាគ ៤៨

​ឈ្មោះថា​ប្រតិបត្តិ​ ​ដើម្បី​ឈ្នះ​លោកខាងមុខ​ ​លោកខាងមុខ​ ​ក៏​ឈ្មោះថា​ ​មាតុគ្រាម​នោះ​ ​បាន​ប្រារព្ធ​ហើយ​។​
​មាតុគ្រាម​ចាត់ចែង​ការងារ​ដោយ​ប្រពៃ​ ​១​ ​សង្រ្គោះ​ពួក​ជន​ជា​បរិសទ្យ​ ​១​ ​ប្រព្រឹត្ត​អំពើ​ជាទី​គាប់ចិត្ត​នៃ​ស្វាមី​ ​១​ ​ថែទាំ​សម្បតិ្ត​ដែល​ស្វាមី​រកបាន​មក​ ​១​ ​បរិបូណ៌​ដោយ​សទ្ធា​ ​១​ ​សីល​ ​១​ ​ដឹង​នូវ​ពាក្យ​ពោល​ ​១​ ​ប្រាសចាក​សេចក្ដី​កំណាញ់​ ​ជម្រះ​ផ្លូវ​ជាទី​ទៅកាន់បរលោក​ឲ្យ​ស្អាត​ជានិច្ច​ ​១​ ​ធម៌​ទាំង​ ​៨​ ​នេះ​ ​មានដល់​នារី​ណា​ ​អ្នកប្រាជ្ញ​ពោល​ថា​ ​នារី​នោះ​ ​មាន​សីល​ ​ឋិតនៅ​ក្នុង​ធម៌​ ​ពោល​នូវ​ពាក្យពិត​ ​ឧបាសិកា​ ​ដែល​បរិបូណ៌​ដោយ​អាការ​ ​១៦​ ​ប្រកបដោយ​អង្គ​ទាំង​ ​៨​ ​មាន​សីល​បែប​នោះ​ ​រមែង​ទៅ​កើត​ក្នុង​ទេវលោក​ ​ឈ្មោះ​មនាប​កាយិកា​។​ ​

​ចប់​ ​ឧបោសថ​វគ្គ​ ​ទី៥​។​
​ឧទ្ទាន​ក្នុង​ឧបោសថ​វគ្គ​នោះ​គឺ​


​និយាយ​អំពី​ការ​រក្សា​ឧបោសថ​យ៉ាង​សង្ខេប​ ​១​ ​ពិស្តារ​ ​១​ ​អំពី​នាងវិសាខា​ ​១អំពី​វា​សេដ្ឋ​ព្រាហ្មណ៍​ ​១​ ​ជា​គំរប់​ ​៥​ ​និ​ងនាងពោ​ជ្ឈា​ ​អំពី​ព្រះ​អនុ​រុទ្ធ​ ​១​ ​អំពី​នាងវិសាខា​ ​១​ ​អំ​ពី​នកុ​លមា​តា​ ​១​ ​អំពី​ការ​ឈ្នះ​លោក​នេះ​ ​មាន​ពីរ​លើក​។​

​ចប់​ ​បណ្ណា​សក​។​

ថយ | ទំព័រទី ២២៨ | បន្ទាប់
ID: 636854704376880980
ទៅកាន់ទំព័រ៖