ព្រះត្រៃបិដក ភាគ ៤៨
បណ្ណាសកាសង្គហិតវគ្គ
សន្ធានវគ្គ
[៥១] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់ក្នុងនិគ្រោធារាម ក្បែរក្រុងកបិលពស្តុ ក្នុងដែនសក្កៈ។ គ្រានោះ ព្រះនាងមហាបជាបតិគោតមី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយឋិតនៅក្នុងទីសមគួរ។ លុះព្រះនាងមហាបជាបតិគោតមី ឋិតនៅក្នុងទីសមគួរហើយ ទើបក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំម្ចាស់សូមអង្វរ មាតុគ្រាម គួរចេញចាកផ្ទះ បានបព្វជ្ជា មិនមានប្រយោជន៍ដោយផ្ទះ ក្នុងធម្មវិន័យ ដែលព្រះតថាគត ទ្រង់សំដែងហើយ។ ព្រះសម្ពុទ្ធទ្រង់ត្រាស់ឃាត់ថា ម្នាលនាងគោតមី ណ្ហើយនាង កុំគាប់ចិត្តឲ្យមាតុគ្រាមចេញចាកផ្ទះ ហើយបព្វជ្ជា មិនមានប្រយោជន៍ដោយផ្ទះ ក្នុងធម្មវិន័យ ដែលតថាគតបានសំដែងឡើយ។ ព្រះនាងមហាបជាបតិគោតមី ក្រាបថ្វាយបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះ ជាគំរប់ពីរដងថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំម្ចាស់សូមអង្វរ មាតុគ្រាម គួរចេញចាកផ្ទះ បានបព្វជ្ជា មិនមានប្រយោជន៍ដោយផ្ទះ ក្នុងធម្មវិន័យ ដែលព្រះតថាគតទ្រង់សំដែងហើយ។
ID: 636854704615624636
ទៅកាន់ទំព័រ៖