ព្រះត្រៃបិដក ភាគ ៤៨
សូមព្រះនាងទ្រង់រង់ចាំក្នុងទីនេះសិនចុះ ទំរាំអាត្មាភាព ទៅក្រាបបង្គំទូលសុំព្រះដ៏មានព្រះភាគ ឲ្យមាតុគ្រាមបានចេញចាកផ្ទះ បព្វជ្ជា មិនមានប្រយោជន៍ដោយផ្ទះ ក្នុងធម្មវិន័យ ដែលព្រះតថាគតទ្រង់សំដែងហើយ។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ទើបក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះនាងមហាបជាបតិគោតមីនុ៎ះ មានព្រះបាទទាំងគូពុរពង មានព្រះអង្គប្រឡាក់ដោយធូលី កើតទុក្ខ តូចព្រះទ័យ ស្រក់ទឹកព្រះនេត្រ ឈរទ្រង់ព្រះកន្សែង ទៀបក្លោងទ្វារខាងក្រៅដោយជ្រាបថា ព្រះដ៏មានព្រះភាគ មិនទ្រង់អនុញ្ញាតឲ្យមាតុគ្រាមចេញចាកផ្ទះ បព្វជ្ជា មិនមានប្រយោជន៍ដោយផ្ទះ ក្នុងធម្មវិន័យ ដែលព្រះតថាគតទ្រង់សំដែងហើយ។ បពិត្រព្រះអង្គដ៏ចំរើន សូមទ្រង់ព្រះមេត្តាប្រោស ឲ្យមាតុគ្រាមចេញចាកផ្ទះ បានបព្វជ្ជា មិនមានប្រយោជន៍ដោយផ្ទះ ក្នុងធម្មវិន័យ ដែលព្រះតថាគតទ្រង់សំដែងហើយ។ ម្នាលអានន្ទ ណ្ហើយ អ្នកកុំគាប់ចិត្តឲ្យមាតុគ្រាមចេញចាកផ្ទះ បព្វជ្ជា មិនមានប្រយោជន៍ដោយផ្ទះ ក្នុងធម្មវិន័យដែលតថាគតសំដែងឡើយ។
ID: 636854705152875365
ទៅកាន់ទំព័រ៖