ព្រះត្រៃបិដក ភាគ ៤៨

ម្នាល​អានន្ទ​ ​មាតុគ្រាម​ ​បើ​ចេញ​ចាក​ផ្ទះ​ ​បព្វជ្ជា​ ​មិន​មានប្រយោជន៍​ដោយ​ផ្ទះ​ ​ក្នុង​ធម្មវិន័យ​ ​ដែល​តថាគត​សំដែង​ហើយ​ ​ក៏​គួរ​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​សោ​តា​បតិ្ត​ផល​ផង​ ​សកទាគាមិផល​ផង​ ​អនាគាមិផល​ផង​ ​អរហត្តផល​ផង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បើ​មាតុគ្រាម​ ​ចេញ​ចាក​ផ្ទះ​ ​បព្វជ្ជា​ ​មិន​មានប្រយោជន៍​ដោយ​ផ្ទះ​ ​ក្នុង​ធម្មវិន័យ​ ​ដែល​ព្រះ​តថាគត​សំដែង​ហើយ​ ​គួរ​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​សោ​តា​បតិ្ត​ ​ផល​ផង​។​បេ​។​ ​អរហត្តផល​ផង​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះ​នាង​មហា​ប​ជា​បតិ​គោតមី​ ​មាន​ឧបការៈ​ច្រើន​ ​ជា​ព្រះ​មាតុច្ឆា​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​បាន​បីបាច់​ចិញ្ចឹម​ ​កាល​ព្រះមាតា​ទ្រង់​ទិវង្គត​ទៅ​ ​បាន​បំបៅ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​តរៀងមក​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ឲ្យ​មាតុគ្រាម​ចេញ​ចាក​ផ្ទះ​ ​បាន​បព្វជ្ជា​ ​មិន​មានប្រយោជន៍​ដោយ​ផ្ទះ​ ​ក្នុង​ធម្មវិន័យ​ ​ដែល​ព្រះ​តថាគត​ទ្រង់​សំដែង​ហើយ​ផង​។​ ​ម្នាល​អានន្ទ​ ​បើ​ព្រះ​នាង​មហា​ប​ជា​បតិ​គោតមី​ ​ទទួល​ប្រតិបត្តិ​តាម​គរុ​ធម៌​ ​៨​ ​ប្រការ​បាន​ ​ឧបសម្បទា​នោះ​ ​ចូរ​សម្រេច​ដល់​ព្រះនាង​ចុះ​។​ ​(​ឯ​គរុ​ធម៌​ ​៨ប្រការ​នោះ​គឺ​)​ ​ភិក្ខុនី​ ​សូម្បី​ឧបសម្បទា​បាន​ ​មួយ​រយ​វស្សា​ហើយ​ ​ក៏​ត្រូវតែ​ថ្វាយបង្គំ​ ​ក្រោក​ទទួល​ ​ធ្វើ​អញ្ជលិកម្ម​ ​សាមីចិកម្ម​ ​ចំពោះ​ភិក្ខុ​ ​ដែល​ទើបនឹង​ឧបសម្បទា​ក្នុង​ថ្ងៃ​នោះ​ ​
ថយ | ទំព័រទី ២៣៤ | បន្ទាប់
ID: 636854705474313750
ទៅកាន់ទំព័រ៖