ព្រះត្រៃបិដក ភាគ ៤៨

នេះ​ជា​ធម៌​ដែល​ភិក្ខុនី​ត្រូវ​ធ្វើសក្ការៈ​ ​គោរព​រាប់អាន​ ​បូជា​ ​កុំ​គប្បី​ប្រព្រឹត្ត​កន្លង​ ​ដរាប​អស់ជីវិត​ ​១​។​ ​ភិក្ខុនី​មិន​ត្រូវ​នៅចាំ​វស្សា​ ​ក្នុង​អាវាស​ដែល​គ្មាន​ភិក្ខុ​ឡើយ​ ​នេះ​ជា​ធម៌​ដែល​ភិក្ខុនី​ត្រូវ​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ ​កុំ​គប្បី​ប្រព្រឹត្ត​កន្លង​ ​ដរាប​អស់ជីវិត​ ​១​។​ ​ភិក្ខុនី​ ​ត្រូវ​ស្វែងរក​សួរ​ឧបោសថ​ផង​ ​ចូល​ទៅ​ស្ដាប់​ឱវាទ​ផង​ ​អំពីសំណាក់​ភិក្ខុសង្ឃ​រាល់​កន្លះ​ខែ​ ​នេះ​ជា​ធម៌​ដែល​ភិក្ខុនី​ត្រូវ​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ ​កុំ​គប្បី​ប្រព្រឹត្ត​កន្លង​ ​ដរាប​អស់ជីវិត​ ​១​។​ ​ភិក្ខុនី​នៅចាំ​វស្សា​រួចហើយ​ ​ត្រូវ​បវារណា​ ​ក្នុង​សំណាក់​សង្ឃ​ទាំង២​ ​ពួក​ ​(​គឺ​ភិក្ខុសង្ឃ​ ​១​ ​ភិក្ខុនី​សង្ឃ​ ​១​)​ ​ដោយ​ឋាន​ ​៣​ ​យ៉ាងគឺ​ ​ឃើញ​ ​ឮ​ ​រង្កៀស​ ​នេះ​ជា​ធម៌​ដែល​ភិក្ខុនី​ត្រូវ​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ ​កុំ​គប្បី​ប្រព្រឹត្ត​កន្លង​ ​ដរាប​អស់ជីវិត​ ​១​។​ ​ភិក្ខុនី​ត្រូវ​គរុកាបត្តិ​ហើយ​ ​គប្បី​ប្រព្រឹត្ត​បក្ខ​មានត្ត​ ​ក្នុង​សំណាក់​សង្ឃ​ទាំង​ ​២​ ​ពួក​ ​នេះ​ជា​ធម៌​ដែល​ភិក្ខុនី​ត្រូវ​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ ​កុំ​គប្បី​ប្រព្រឹត្ត​កន្លង​ ​ដរាប​អស់ជីវិត​ ​១​។​ ​ភិក្ខុនី​ត្រូវ​ជួយ​ស្វែងរក​ឧបសម្បទា​ ​ក្នុង​សំណាក់​សង្ឃ​ទាំង​ ​២​ ​ពួក​ ​ដល់​សិក្ខមានា​ ​ដែល​បាន​សិក្សា​សិក្ខា​ក្នុង​ធម៌​ ​៦​(​១​)​ ​ប្រការ​ ​គ្រប់​ ​២​ ​ឆ្នាំ​ហើយ​ ​
​(​១​)​ ​សំដៅយក​សិក្ខាបទ​ ​៦​ ​ពី​បាណាតិបាត​ ​ដល់​វិកាល​ភោជ​នៈ​។​
ថយ | ទំព័រទី ២៣៥ | បន្ទាប់
ID: 636854705763150270
ទៅកាន់ទំព័រ៖