ព្រះត្រៃបិដក ភាគ ៤៨

​លំដាប់នោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​រួច​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​គរុ​ធម៌​ទាំង​ ​៨​ ​ប្រការ​ ​ព្រះ​នាង​មហា​ប​ជា​បតិ​គោតមី​ ​ព្រម​ទទួល​ហើយ​ ​មិន​ប្រព្រឹត្ត​ឲ្យ​កន្លង​ ​ដរាប​អស់ជីវិត​ទេ​។​ ​ម្នាល​អានន្ទ​ ​ប្រសិនបើ​មាតុគ្រាម​ ​មិនបាន​ចេញ​ចាក​ផ្ទះ​ ​បព្វជ្ជា​ ​មិន​មានប្រយោជន៍​ដោយ​ផ្ទះ​ ​ក្នុង​ធម្មវិន័យ​ ​ដែល​តថាគត​សំដែង​ហើយ​ទេ​ ​ម្នាល​អានន្ទ​ ​ព្រហ្មចរិយ​ធម៌​ ​នឹង​បាន​តាំងនៅ​ជា​អង្វែង​ ​ព្រះ​សទ្ធម្ម​ ​គឺ​អរហត្តផល​ ​នឹង​បាន​តាំងនៅ​អស់​ ​១​ ​ពាន់​ឆ្នាំ​។​ ​ម្នាល​អានន្ទ​ ​តែ​កាលណា​មាតុគ្រាម​ចេញ​ចាក​ផ្ទះ​ ​បព្វជ្ជា​ ​មិន​មានប្រយោជន៍​ដោយ​ផ្ទះ​ ​ក្នុង​ធម្មវិន័យ​ ​ដែល​តថាគត​សំដែង​ហើយ​ ​ម្នាល​អានន្ទ​ ​ឥឡូវនេះ​ ​ព្រហ្មចរិយ​ធម៌​ ​នឹង​មិន​តាំងនៅ​យូរអង្វែង​ទេ​ ​ម្នាល​អានន្ទ​ ​ឥឡូវនេះ​ ​ព្រះ​សទ្ធម្ម​នឹង​ឋិតនៅ​បាន​ត្រឹមតែ​ប្រាំ​រយ​ឆ្នាំ​វិញ​ ​ម្នាល​អានន្ទ​ ​ត្រកូល​ទាំងឡាយ​ណាមួយ​ ​ដែល​មាន​ស្រី​ច្រើន​ ​មាន​ប្រុស​តិច​ ​ត្រកូល​ទាំងនោះ​ ​ពួក​ចោរលួច​ឧជ​ប្រទីប​ក្នុង​ក្អមឆ្នាំង​ ​ហើយ​គន់មើល​ទ្រព្យ​ក្នុង​ផ្ទះ​អ្នកដទៃ​ ​ដោយ​ពន្លឺ​នោះ​ ​អាច​ចូល​មក​បំផ្លាញ​បាន​ដោយ​ងាយ​ ​យ៉ាងណាមិញ​ ​
ថយ | ទំព័រទី ២៣៨ | បន្ទាប់
ID: 636854706284980117
ទៅកាន់ទំព័រ៖