ព្រះត្រៃបិដក ភាគ ៤៨

 ​សម័យ​នោះ​ឯង​ ​មហារាជ​ឈ្មោះ​វេស្សវ័ណ​ ​ចេញ​អំពី​ឧត្តរទិស​ ​ទៅកាន់​ទក្សិណ​ទិស​ ​ដោយ​កិច្ច​នីមួយ​។​ ​មហារាជ​ឈ្មោះ​វេស្សវ័ណ​ ​បានឮ​ថេរ​វាចា​នៃ​ព្រះ​ឧត្តរ​ដ៏​មាន​អាយុ​ ​កំពុង​សំដែងធម៌​ដល់​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​វិហារ​ឈ្មោះ​វដ្ត​ជាលិកា​ ​ទៀប​ភ្នំ​សង្ខេ​យ្យ​កៈ​ ​ជិត​ស្រុក​មហិស​វត្ថុ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នក​ពិចារណា​ ​នូវ​វិបត្តិ​នៃ​ខ្លួន​សព្វ​ៗ​កាល​ ​ជា​ការ​ប្រពៃ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នក​ពិចារណា​ ​នូវ​វិបត្តិ​របស់​អ្នកដទៃ​សព្វ​ ​ៗ​កាល​ ​ជា​ការ​ប្រពៃ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នក​ពិចារណា​នូវ​សម្បត្តិ​នៃ​ខ្លួន​សព្វ​ ​ៗ​កាល​ ​ជា​ការ​ប្រពៃ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នក​ពិចារណា​នូវ​សម្បត្តិ​របស់​អ្នក​ដទៃ​សព្វ​ៗ​កាល​ ​ជា​ការ​ប្រពៃ​។​ ​លំដាប់នោះ​ ​មហារាជ​ឈ្មោះ​វេស្សវ័ណ​ ​ក៏​បាត់​អំពី​វដ្ត​ជាលិកា​វិហារ​ ​ទៀប​ភ្នំ​សង្ខេ​យ្យ​កៈ​ ​ជិត​ស្រុក​មហិស​វត្ថុ​ ​ទៅ​ប្រាកដ​ក្នុង​តាវត្តឹង្ស​ទេវលោក​ ​ដូច​បុរស​មាន​កំឡាំង​ ​លាដៃ​ដែល​បត់​ចូល​ ​ឬបត់​ចូល​នូវ​ដៃ​ដែល​លា​ចេញ​យ៉ាងនោះ​ឯង​។​ ​លំដាប់នោះ​ ​មហារាជ​វេស្សវ័ណ​ ​ចូល​ទៅ​គាល់​ព្រះឥន្ទ្រ​ជាធំ​ជាង​ពួក​ទេវតា​ ​លុះ​ចូល​ទៅដល់​ហើយ​ ​
ថយ | ទំព័រទី ២៤ | បន្ទាប់
ID: 636854616894967301
ទៅកាន់ទំព័រ៖