ព្រះត្រៃបិដក ភាគ ៤៨

​ជា​វាចា​ក្បោះក្បាយ​ ​មិន​មានទោស​ ​អាច​ញុំាង​អ្នកផង​ ​ឲ្យដឹង​ច្បាស់​សេចក្ដី​ ​១​ ​ជា​អ្នក​អង់អាច​ ​ដើម្បី​ញុំាង​ភិក្ខុនី​សង្ឃ​ ​ឲ្យ​យល់​ ​ឲ្យ​ប្រតិបត្តិ​តាម​ ​ឲ្យ​ក្លាហាន​ ​ឲ្យ​ជ្រះថ្លា​ដោយ​ធ​មី្ម​កថា​ ​១​ ​ជាទីស្រឡាញ់​ ​ជាទី​គាប់ចិត្ត​នៃ​នាង​ភិក្ខុនី​ទាំងឡាយ​ដោយ​ច្រើន​ ​១​ ​ជា​អ្នក​មិនធ្លាប់​ត្រូវ​គរុកាបត្តិ​(​១​)​ ​ដោយ​នាង​ភិក្ខុនី​ ​ដែល​ស្លៀកសំពត់​ជ្រលក់​ដោយ​ទឹកអម្ចត់​ ​បួស​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​អង្គ​នុ៎ះ​ ​១​ ​ជា​អ្នកមាន​វស្សា​ ​២០​ ​ឬ​មាន​វស្សា​ច្រើនជាង​ ​២០​ ​ឡើង​ទៅ​ ​១​។​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ទាំង​ ​៨​ ​ប្រការ​នេះឯង​ ​ទើប​សង្ឃ​គួរ​សន្មត​ជា​អ្នកឲ្យឱវាទ​ដល់​នាង​ភិក្ខុនី​បាន​។​
 [​៥៣​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​គង់​ក្នុង​កូ​ដា​គារ​សាលា​ ​នាម​ហា​វន​ ​ក្បែរ​ក្រុង​វេសាលី​។​ ​គ្រានោះ​ ​ព្រះ​នាង​មហា​ប​ជា​បតិ​គោតមី​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​រួចហើយ​ក៏​ឋិតនៅ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​នាង​មហា​ប​ជា​បតិ​គោតមី​ ​ឋិតនៅ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​សំដែងធម៌​ដោយសង្ខេប​ដល់​ខ្ញុំ​ព្រះអង្គ​ ​ព្រោះថា​ ​ខ្ញុំ​ព្រះអង្គ​បាន​ស្ដាប់ធម៌​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ហើយ​ ​គប្បី​ចៀសចេញ​ទៅ​តែម្នាក់ឯង​ ​
​(​១​)​ ​សំដៅយក​កាយ​សំសគ្គៈ​ ​ការ​ចាប់​ពាល់ត្រូវ​កាយ​ភិក្ខុនី​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ២៤១ | បន្ទាប់
ID: 636854707383782965
ទៅកាន់ទំព័រ៖