ព្រះត្រៃបិដក ភាគ ៤៨
មិនប្រមាទ មានសេចក្ដីព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន (មិនខាន)។ ម្នាលនាងគោតមី នាងគប្បីដឹងនូវធម៌ទាំងឡាយណា ធម៌ទាំងនេះ រមែងប្រព្រឹត្តទៅ ដើម្បីប្រកបដោយតម្រេក មិនប្រព្រឹត្តទៅ ដើម្បីប្រាសចាកតម្រេក ប្រព្រឹត្តទៅ ដើម្បីប្រកបក្នុងវដ្តៈ មិនប្រព្រឹត្តទៅ ដើម្បីប្រាសចាកការប្រកបក្នុងវដ្ដៈ ប្រព្រឹត្តទៅ ដើម្បីការសន្សំកិលេសវដ្ដៈ មិនប្រព្រឹត្តទៅ ដើម្បីមិនមានការសន្សំកិលេសវដ្ដៈ ប្រព្រឹត្តទៅ ដើម្បីសេចក្ដីប្រាថ្នាច្រើន មិនប្រព្រឹត្តទៅ ដើម្បីសេចក្ដីប្រាថ្នាតិច ប្រព្រឹត្តទៅ ដើម្បីសេចក្ដីមិនសន្ដោស មិនប្រព្រឹត្តទៅ ដើម្បីសេចក្ដីសន្ដោស ប្រព្រឹត្តទៅ ដើម្បីច្រឡូកច្រឡំដោយពួក មិនប្រព្រឹត្តទៅ ដើម្បីស្ងាត់ចាកពួក ប្រព្រឹត្តទៅ ដើម្បីសេចក្ដីខ្ជិលច្រអូស មិនប្រព្រឹត្តទៅ ដើម្បីប្រារព្ធសេចក្ដីព្យាយាម ប្រព្រឹត្តទៅ ដើម្បីឲ្យគេចិញ្ចឹមក្រ មិនប្រព្រឹត្តទៅ ដើម្បីឲ្យគេចិញ្ចឹមងាយ។ ម្នាលនាងគោតមី នាងគប្បីចាំទុកដោយពិតចុះថា នេះមិនមែនជាធម៌ នេះមិនមែនជាវិន័យ នេះមិនមែនជាពាក្យប្រៀនប្រដៅរបស់ព្រះសាស្ដាទេ។ ម្នាលនាងគោតមី មួយទៀត នាងគប្បីដឹងនូវធម៌ទាំងឡាយណា ធម៌ទាំងនេះ រមែងប្រព្រឹត្តទៅ ដើម្បីប្រាសចាកតម្រេក មិនប្រព្រឹត្តទៅ ដើម្បីប្រកបដោយតម្រេក ប្រព្រឹត្តទៅ ដើម្បីប្រាសចាកការប្រកបក្នុងវដ្តៈ មិនប្រព្រឹត្តទៅ ដើម្បីការប្រកបក្នុងវដ្ដៈ
ID: 636854707610615939
ទៅកាន់ទំព័រ៖