ព្រះត្រៃបិដក ភាគ ៤៨

​ប្រព្រឹត្តទៅ​ ​ដើម្បី​មិន​មានការ​សន្សំ​កិលេស​វដ្ដៈ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ការ​សន្សំ​កិលេស​វដ្ដៈ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្ដីប្រាថ្នា​តិច​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្ដីប្រាថ្នា​ច្រើន​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្ដី​សន្ដោស​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​មិន​សន្ដោស​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្ដី​ស្ងាត់​ចាក​ពួក​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ច្រឡូកច្រឡំ​ដោយ​ពួក​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រារព្ធ​សេចក្ដីព្យាយាម​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្ដី​ខ្ជិលច្រអូស​ ​ប្រព្រឹត្តទៅ​ ​ដើម្បីឲ្យ​គេ​ចិញ្ចឹម​ងាយ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បីឲ្យ​គេ​ចិញ្ចឹម​ក្រ​។​ ​ម្នាលនាង​គោតមី​ ​នាង​គប្បី​ចាំទុក​ ​ដោយពិត​ចុះ​ថា​ ​នេះ​ជា​ធម៌​ ​នេះ​ជា​វិន័យ​ ​នេះ​ជា​ពាក្យ​ប្រៀនប្រដៅ​ ​របស់​ព្រះ​សាស្ដា​ហើយ​។​
 ​[​៥៤​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់​ក្នុង​និគម​ឈ្មោះ​ក​ក្ក​រប​ត្តៈ​ ​របស់​កោ​ឡិ​យក្ស​ត្រ​ ​ក្នុង​ដែន​កោ​ឡិយៈ​។​ ​គ្រានោះ​ ​ទីឃ​ជា​ណុ​កោ​ឡិយ​បុត្រ​ ​(​កោ​ឡិយ​បុត្រ​ ​ឈ្មោះ​ទីឃ​ជា​ណុ​)​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​រួចហើយ​ ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ទីឃ​ជា​ណុ​កោ​ឡិយ​បុត្រ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​យើងខ្ញុំ​ព្រះអង្គ​ជា​គ្រហស្ថ​ ​បរិភោគ​កាម​ ​តែង​គ្រប់គ្រង​ទី​ដំណេក​ចង្អៀតចង្អល់​ដោយ​កូន​ ​ប្រស់​ព្រំ​នូវ​លំអិត​នៃ​ខ្លឹមចន្ទន៍​ ​ពី​ដែន​កាសី​ ​
ថយ | ទំព័រទី ២៤៣ | បន្ទាប់
ID: 636854707816757730
ទៅកាន់ទំព័រ៖