ព្រះត្រៃបិដក ភាគ ៤៨
ទ្រទ្រង់នូវផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាប ត្រេកអរនូវមាស និងប្រាក់ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទ្រង់សំដែងធម៌បែបនោះ ដល់យើងខ្ញុំទាំងឡាយនោះ ជាធម៌ប្រពឹត្តទៅ ដើម្បីប្រយោជន៍ក្នុងបច្ចុប្បន្ន ដើម្បីសេចក្ដីសុខក្នុងបច្ចុប្បន្ន ដើម្បីប្រយោជន៍ក្នុងបរលោក ដើម្បីសេចក្ដីសុខ ក្នុងបរលោក ដល់យើងខ្ញុំព្រះអង្គ។ ម្នាលព្យគ្ឃបជ្ជៈ
(១) ធម៌ទាំងឡាយ ៤ ប្រការនេះ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ក្នុងបច្ចុប្បន្ន ដើម្បីសេចក្ដីសុខក្នុងបច្ចុប្បន្ន ដល់កុលបុត្រ។ ធម៌៤ ប្រការ តើដូចម្ដេច។ គឺ ឧដ្ឋានសម្បទា ១ អារក្ខសម្បទា ១ កល្យាណមិត្តតា ១ សមជីវិតា ១។ ម្នាលព្យគ្ឃបជ្ជៈ ចុះឧដ្ឋានសម្បទា តើដូចម្ដេច។ ម្នាលព្យគ្ឃបជ្ជៈ កុលបុត្រ ក្នុងលោកនេះ ចិញ្ចឹមជីវិត ដោយការប្រឹងប្រែង ក្នុងការងារណា ទោះភ្ជួររាស់ក្ដី ជួញប្រែក្ដី រក្សាគោក្ដី ការងាររបស់ខ្មាន់ធ្នូក្ដី ការងាររបស់រាជបុរសក្ដី សិល្បៈណាមួយក្ដី ជាអ្នកប៉ិនប្រសប់ ក្នុងការងារទាំងនោះ មិនខ្ជិលច្រអូស ប្រកបដោយឧបាយ ជាគ្រឿងពិចារណា ក្នុងការងារទាំងនោះថា គួរធ្វើ គួរចាត់ចែង ម្នាលព្យគ្ឃបជ្ជៈ នេះហៅថា ឧដ្ឋានសម្បទា។ ម្នាលព្យគ្ឃបជ្ជៈ ចុះអារក្ខសម្បទា តើដូចម្ដេច។
(១) ហៅតាមបវេណី ព្រោះបុព្វបុរស គឺត្រកូលរបស់បុរសនោះ កើតក្បែរផ្លូវខ្លាធំ។ អដ្ឋកថា។
ID: 636854708545669421
ទៅកាន់ទំព័រ៖