ព្រះត្រៃបិដក ភាគ ៤៨

​ម្នា​លព្យ​គ្ឃ​ប​ជ្ជៈ​ ​ភោគៈ​ទាំងឡាយ​ ​ដែល​កុលបុត្រ​ក្នុង​លោក​នេះ​ ​បាន​មក​ដោយ​កំឡាំង​ព្យាយាម​ ​ប្រឹងប្រែង​ ​សន្សំ​ដោយ​កំឡាំង​ដៃ​ ​បែកញើស​ ​ហូរ​ញើស​ ​ជា​ភោគៈ​ប្រកបដោយ​ធម៌​ ​បាន​មក​ដោយ​ធម៌​ ​កុលបុត្រ​នោះ​ ​បាន​ញុំាង​ភោគៈ​ទាំងនោះ​ ​ឲ្យ​សម្រេច​ដោយ​ការ​រក្សា​គ្រប់គ្រង​ ​ដោយ​គិតថា​ ​ធ្វើ​ដូចម្ដេច​ ​កុំ​ឲ្យ​សេ្ដច​ទាំងឡាយ​ ​នាំ​យក​ភោគៈ​ទាំងនេះ​ ​របស់​អាត្មាអញ​ទៅ​បាន​ ​កុំ​ឲ្យ​ពួក​ចោរលួច​ទៅ​បាន​ ​កុំ​ឲ្យ​ភ្លើង​ឆេះ​បាន​ ​កុំ​ឲ្យទឹក​បន្សាត់​ទៅ​បាន​ ​កុំ​ឲ្យ​ពួក​ទាយាទ​ ​មិនជា​ទីស្រឡាញ់​ ​ដណ្ដើមយក​ទៅ​បាន​ ​ម្នា​លព្យ​គ្ឃ​ប​ជ្ជៈ​ ​នេះ​ហៅថា​ ​អារក្ខ​សម្បទា​។​ ​ម្នា​លព្យ​គ្ឃ​ប​ជ្ជៈ​ ​ចុះ​កល្យាណមិត្ត​តា​ ​តើ​ដូចម្ដេច​។​ ​ម្នា​លព្យ​គ្ឃ​ប​ជ្ជៈ​ ​កុលបុត្រ​ក្នុង​លោក​នេះ​ ​នៅ​អាស្រ័យ​ក្នុង​ស្រុក​ ​ឬ​និគម​ណា​ ​ពួក​ជន​ណា​ ​ទោះ​គហបតី​ក្ដី​ ​គហបតិ​បុត្រ​ក្ដី​ ​ក្មេង​ ​តែ​ចំរើន​ដោយ​សីល​ក្ដី​ ​ចាស់ហើយ​ ​តែ​ចំរើន​ដោយ​សីល​ក្ដី​ ​បរិបូណ៌​ដោយ​សទ្ធា​ ​បរិបូណ៌​ដោយ​សីល​ ​បរិបូណ៌​ដោយ​ចាគៈ​ ​បរិបូណ៌​ដោយ​បញ្ញា​ ​ដែល​នៅក្នុង​ស្រុក​ ​ឬ​និគម​នោះ​ ​កុលបុត្រ​នោះ​ ​តែង​ឈរ​ ​ចរចា​ ​សាកច្ឆា​ជាមួយនឹង​ពួក​ជន​ទាំងនោះ​ ​តែង​សិក្សា​នូវ​សទ្ធាសម្បទា​នឹង​ពួក​ជន​អ្នក​បរិបូណ៌​ដោយ​សទ្ធា​ ​តាម​សមគួរ​ ​សិក្សា​នូវ​សីលសម្បទា​ ​នឹង​ពួក​ជន​អ្នក​បរិបូណ៌​ដោយ​សីល​ ​តាម​សមគួរ​ ​
ថយ | ទំព័រទី ២៤៥ | បន្ទាប់
ID: 636854709047088101
ទៅកាន់ទំព័រ៖