ព្រះត្រៃបិដក ភាគ ៤៨
ម្នាលព្យគ្ឃបជ្ជៈ ដូចស្រះទឹកដ៏ធំ មានផ្លូវនៃសេចក្ដីចំរើន ៤ យ៉ាងផង មានប្រធាននៃសេចក្ដីវិនាស ៤ យ៉ាងផង បុរសគប្បីបិទខ្ទប់នូវផ្លូវនៃសេចក្ដីវិនាសទាំងនោះ របស់ស្រះនោះក្ដី គប្បីបើកបង្ហូរនូវផ្លូវនៃសេចក្ដីវិនាសទាំងនោះ របស់ស្រះនោះក្ដី ទាំងភ្លៀង ក៏មិនបង្អោរនូវធារទឹកដោយប្រពៃក្ដី ម្នាលព្យគ្ឃបជ្ជៈ កាលបើយ៉ាងនេះហើយ ស្រះដ៏ធំនោះ នឹងមានសេចក្ដីសាបសូន្យជាប្រាកដ មិនមានសេចក្ដីចំរើនឡើយ យ៉ាងណាមិញ ម្នាលព្យគ្ឃបជ្ជៈ កាលភោគៈទាំងឡាយ ចំរើនឡើងយ៉ាងនេះហើយ រមែងមានផ្លូវនៃសេចក្ដីវិនាស ៤ យ៉ាងគឺ ជាអ្នកលេងស្រី ១ លេងសុរា ១ លេងល្បែងភ្នាល់ ១ មានមិត្រដ៏លាមក មានសំឡាញ់ដ៏លាមក សមគប់នឹងបុគ្គលដ៏លាមក ១ ក៏យ៉ាងនោះដែរ។ ម្នាលព្យគ្ឃបជ្ជៈ កាលបើភោគៈទាំងឡាយ ចំរើនឡើងយ៉ាងនេះហើយ ប្រធាននៃសេចក្ដីចំរើន ៤ យ៉ាងគឺ ជាអ្នកមិនលេងស្រី ១ មិនលេងសុរា ១ មិនលេងល្បែងភ្នាល់១ មានមិត្រល្អ មានសំឡាញ់ល្អ សមគប់នឹងបុគ្គលល្អ ១ ក៏មានឡើង។
ID: 636854709709125967
ទៅកាន់ទំព័រ៖