ព្រះត្រៃបិដក ភាគ ៤៨

​ម្នា​លព្យ​គ្ឃ​ប​ជ្ជៈ​ ​ដូច​ស្រះទឹក​ដ៏​ធំ​ ​មានផ្លូវ​នៃ​សេចក្ដី​ចំរើន​ ​៤​ ​យ៉ាង​ផង​ ​មាន​ប្រធាន​នៃ​សេចក្ដីវិនាស​ ​៤​ ​យ៉ាង​ផង​ ​បុរស​គប្បី​បើក​បង្ហូរ​នូវ​ផ្លូវ​នៃ​សេចក្ដី​ចំរើន​ទាំងនោះ​ ​របស់​ស្រះ​នោះ​ផង​ ​គប្បី​បិទ​នូវ​ផ្លូវ​នៃ​សេចក្ដីវិនាស​ទាំងនោះ​ ​របស់​ស្រះ​នោះ​ផង​ ​ទាំង​ភ្លៀង​ ​ក៏​បង្អោរ​ចុះ​នូវ​ធារទឹក​ ​ដោយ​ប្រពៃ​ផង​ ​ម្នា​លព្យ​គ្ឃ​ប​ជ្ជៈ​ ​កាលបើ​យ៉ាងនេះ​ហើយ​ ​សេចក្ដី​ចំរើន​របស់​ស្រះ​នោះ​ ​នឹង​មាន​ប្រាកដ​ ​មិន​មាន​សេចក្ដី​សាបសូន្យ​ឡើយ​ ​យ៉ាងណាមិញ​ ​ម្នា​លព្យ​គ្ឃ​ប​ជ្ជៈ​ ​កាលបើ​ភោគៈ​ទាំងឡាយ​ ​ចំរើន​ឡើង​យ៉ាងនេះ​ហើយ​ ​រមែង​មានផ្លូវ​ ​នៃ​សេចក្ដី​ចំរើន​ ​៤​ ​យ៉ាងគឺ​ ​អ្នក​មិន​លេងស្រី​ ​១​ ​មិន​លេង​សុរា​ ​១​ ​មិន​លេងល្បែង​ភ្នាល់​ ​១​ ​មាន​មិត្រ​ល្អ​ ​មាន​សំឡាញ់​ល្អ​ ​សមគប់​នឹង​បុគ្គល​ល្អ​ ​១​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ម្នា​លព្យ​គ្ឃ​ប​ជ្ជៈ​ ​ធម៌​ទាំងឡាយ​ ​៤​ ​ប្រការ​នេះឯង​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ក្នុង​បច្ចុប្បន្ន​ ​ដើម្បី​សេចក្ដីសុខ​ក្នុង​បច្ចុប្បន្ន​ ​ដល់​កុលបុត្រ​។​ ​ម្នា​លព្យ​គ្ឃ​ប​ជ្ជៈ​ ​ធម៌​ទាំងឡាយ​ ​៤​ ​ប្រការ​នេះ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ក្នុង​បរលោក​ ​ដើម្បី​សេចក្ដីសុខ​ក្នុង​បរលោក​ ​ដល់​កុលបុត្រ​។​ ​ធម៌​ ​៤​ ​ប្រការ​ ​តើ​ដូចម្ដេច​។​ ​គឺ​សទ្ធាសម្បទា​ ​១​ ​សីលសម្បទា​ ​១​ ​ចាគ​សម្បទា​ ​១​ ​បញ្ញាសម្បទា​ ​១​។​ ​ម្នា​លព្យ​គ្ឃ​ប​ជ្ជៈ​ ​ចុះ​សទ្ធាសម្បទា​ ​តើ​ដូចម្ដេច​។​ ​ម្នា​លព្យ​គ្ឃ​ប​ជ្ជៈ​ ​កុលបុត្រ​ក្នុង​លោក​នេះ​ ​ជា​អ្នកមាន​សទ្ធា​ ​ជឿ​ការ​ត្រាស់​ដឹង​នៃ​ព្រះ​តថាគត​ថា​ ​
ថយ | ទំព័រទី ២៤៩ | បន្ទាប់
ID: 636854709897596747
ទៅកាន់ទំព័រ៖