ព្រះត្រៃបិដក ភាគ ៤៨

​កុលបុត្រ​នោះ​ ​រមែង​ញុំាង​ភោគៈ​ទាំងនោះ​ ​ឲ្យ​សម្រេច​ ​ដោយ​ការ​រក្សា​គ្រប់គ្រង​ ​ដោយ​គិតថា​ ​ធ្វើ​ដូចម្ដេច​ ​កុំ​ឲ្យ​សេ្ដច​ទាំងឡាយ​ ​នាំ​យក​ភោគៈ​ទាំងនេះ​ ​របស់​អាត្មាអញ​ទៅ​បាន​ ​កុំ​ឲ្យ​ពួក​ចោរលួច​យក​ទៅ​បាន​ ​កុំ​ឲ្យ​ភ្លើង​ឆេះ​បាន​ ​កុំ​ឲ្យទឹក​បន្សាត់​ទៅ​បាន​ ​កុំ​ឲ្យ​ពួក​ទាយាទ​ ​មិនជា​ទីស្រឡាញ់​ ​ដណ្ដើមយក​ទៅ​បាន​ ​ម្នាល​ព្រាហ្មណ៍​ ​នេះ​ហៅថា​អារក្ខ​សម្បទា​។​ ​ម្នាល​ព្រាហ្មណ៍​ ​ចុះ​កល្យាណមិត្ត​តា​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ព្រាហ្មណ៍​ ​កុលបុត្រ​ក្នុង​លោក​នេះ​ ​នៅ​អាស្រ័យ​ក្នុង​ស្រុក​ ​ឬ​និគម​ណា​ ​ពួក​ជន​ណា​ ​ទោះ​គហបតី​ក្ដី​ ​គហបតិ​បុត្រ​ក្ដី​ ​ក្មេង​ ​តែ​ចំរើន​ដោយ​សីល​ ​ចាស់ហើយ​តែ​ចំរើន​ដោយ​សីល​ ​បរិបូណ៌​ដោយ​សទ្ធា​ ​បរិបូណ៌​ដោយ​សីល​ ​បរិបូណ៌​ដោយ​ចាគៈ​ ​បរិបូណ៌​ដោយ​បញ្ញា​ ​មាននៅ​ក្នុង​ស្រុក​ ​ឬ​និគម​នោះ​ ​(​កុលបុត្រ​នោះ​)​ ​រមែង​ឈរ​ចរចា​ ​សាកច្ឆា​ជាមួយនឹង​ពួក​ជន​ទាំងនោះ​ ​តែង​សិក្សា​នូវ​សទ្ធាសម្បទា​ ​នឹង​ពួក​ជន​អ្នក​បរិបូណ៌​ដោយ​សទ្ធា​ ​តាម​សមគួរ​ ​សិក្សា​នូវ​សីលសម្បទា​ ​នឹង​ពួក​ជន​អ្នក​បរិបូណ៌​ដោយ​សីល​ ​តាម​សមគួរ​ ​សិក្សា​នូវ​ចាគ​សម្បទា​ ​នឹង​ពួក​ជន​អ្នក​បរិបូណ៌​ដោយ​ចាគៈ​ ​តាម​សមគួរ​ ​សិក្សា​នូវ​បញ្ញាសម្បទា​ ​នឹង​ពួក​ជន​អ្នក​បរិបូណ៌​ដោយ​បញ្ញា​ ​តាម​សមគួរ​ ​ម្នាល​ព្រាហ្មណ៍​ ​នេះ​ហៅថា​ ​កល្យាណមិត្ត​តា​។​ ​
ថយ | ទំព័រទី ២៥៣ | បន្ទាប់
ID: 636854714742653869
ទៅកាន់ទំព័រ៖