ព្រះត្រៃបិដក ភាគ ៤៨

​ម្នាល​ព្រាហ្មណ៍​ ​ចុះ​សមជីវិតា​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ព្រាហ្មណ៍​ ​កុលបុត្រ​ក្នុង​លោក​នេះ​ ​ដឹង​ច្បាស់​នូវ​ការ​ចំរើន​នៃ​ភោគៈ​ទាំងឡាយ​ផង​ ​ដឹង​ច្បាស់​នូវ​ការ​វិនាស​ទៅ​ ​នៃ​ភោគៈ​ទាំងឡាយ​ផង​ ​ហើយ​ចិញ្ចឹមជីវិត​ស្មើ​ ​មិន​ខ្ជះខ្ជាយ​ពេក​ ​មិន​ក្បិតក្បៀត​ពេក​ ​ដោយ​គិតថា​ ​សេចក្ដី​ចំរើន​របស់​អាត្មាអញ​ ​នឹង​គ្រប​សង្កត់​សេចក្ដីវិនាស​យ៉ាងនេះ​ ​ឯ​សេចក្ដីវិនាស​ ​របស់​អាត្មាអញ​ ​នឹង​កុំ​គ្រប​សង្កត់​សេចក្ដី​ចំរើន​បាន​ឡើយ​។​ ​ម្នាល​ព្រាហ្មណ៍​ ​ប្រៀប​ដូច​ជន​អ្នក​ថ្លឹង​ជញ្ជីង​ក្ដី​ ​កូនសិស្ស​នៃ​ជន​អ្នក​ថ្លឹង​ជញ្ជីង​ក្ដី​ ​លើក​នូវ​ជញ្ជីង​ថ្លឹង​ ​ហើយក៏​ដឹង​ថា​ ​ទន់​ទៅ​ខាងម្ខាង​ ​បះ​ឡើង​ខាងម្ខាង​ផង​ ​យ៉ាងណាមិញ​ ​ម្នាល​ព្រាហ្មណ៍​ ​កុលបុត្រ​អ្នកដឹង​ច្បាស់​នូវ​ការ​ចំរើន​ ​នៃ​ភោគៈ​ទាំងឡាយ​ផង​ ​ដឹង​ច្បាស់​នូវ​ការ​វិនាស​ទៅ​ ​នៃ​ភោគៈ​ទាំងឡាយ​ផង​ ​ហើយ​ចិញ្ចឹមជីវិត​ស្មើ​ ​មិន​ខ្ជះខ្ជាយ​ពេក​ ​មិន​ក្បិតក្បៀត​ពេក​ ​ដោយ​គិតថា​ ​សេចក្ដី​ចំរើន​របស់​អាត្មាអញ​ ​នឹង​គ្រប​សង្កត់​សេចក្ដីវិនាស​យ៉ាងនេះ​ ​ឯ​សេចក្ដីវិនាស​របស់​អាត្មាអញ​ ​នឹង​កុំ​គ្រប​សង្កត់​សេចក្ដី​ចំរើន​បាន​ឡើយ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ម្នាល​ព្រាហ្មណ៍​ ​ប្រសិនបើ​កុលបុត្រ​នេះ​ ​មាន​សេចក្ដី​ចំរើន​តិច​ ​តែ​ចិញ្ចឹមជីវិត​ ​ច្រើនលើស​លុប​ ​អ្នកផង​ទាំងឡាយ​ ​តែង​និយាយ​ដល់​កុលបុត្រ​នោះ​ថា​ ​កុលបុត្រ​នេះ​ ​បរិភោគ​នូវ​ភោគៈ​ទាំងឡាយ​ ​ដូចជា​គេ​ស៊ី​ផ្លែ​ល្វា​។​ ​ម្នាល​ព្រាហ្មណ៍​ ​ប្រសិនបើ​កុលបុត្រ​នេះ​ ​មាន​សេចក្ដី​ចំរើន​ធំ​ ​
ថយ | ទំព័រទី ២៥៤ | បន្ទាប់
ID: 636854714918223911
ទៅកាន់ទំព័រ៖