ព្រះត្រៃបិដក ភាគ ៤៨

​តែ​ចិញ្ចឹមជីវិត​ ​ដោយ​ក្បិតក្បៀត​ ​អ្នកផង​ទាំងឡាយ​ ​រមែង​និយាយ​ដល់​កុលបុត្រ​នោះ​ថា​ ​កុលបុត្រ​នេះ​ ​មុខ​ជា​នឹង​ស្លាប់​ ​ៗ​ ​ដោយ​ឥត​ទីពឹង​។​ ​ម្នាល​ព្រាហ្មណ៍​ ​កាលណា​កុលបុត្រ​នេះ​ ​ដឹង​ច្បាស់​នូវ​ការ​ចំរើន​ ​នៃ​ភោគៈ​ទាំងឡាយ​ផង​ ​ដឹង​ច្បាស់​នូវ​ការ​វិនាស​ទៅ​ ​នៃ​ភោគៈ​ទាំងឡាយ​ផង​ ​ហើយ​ចិញ្ចឹមជីវិត​ស្មើ​ ​មិន​ខ្ជះខ្ជាយ​ពេក​ ​មិន​ក្បិតក្បៀត​ពេក​ ​ដោយ​គិតថា​ ​សេចក្ដី​ចំរើន​របស់​អាត្មាអញ​ ​នឹង​គ្រប​សង្កត់​សេចក្ដីវិនាស​ ​យ៉ាងនេះ​ ​ឯ​សេចក្ដីវិនាស​ ​របស់​អាត្មាអញ​ ​នឹង​កុំ​គ្រប​សង្កត់​សេចក្ដី​ចំរើន​បាន​ឡើយ​ ​ម្នាល​ព្រាហ្មណ៍​ ​នេះ​ហៅថា​ ​សមជីវិតា​។​ ​ម្នាល​ព្រាហ្មណ៍​ ​កាលដែល​ភោគៈ​ទាំងឡាយ​ ​ចំរើន​ឡើង​យ៉ាងនេះ​ហើយ​ ​រមែង​មានផ្លូវ​នៃ​សេចក្ដីវិនាស​ ​៤​ ​ប្រការ​ ​គឺជា​អ្នកលេង​ស្រី​ ​១​ ​លេង​សុរា​ ​១​ ​លេងល្បែង​ភ្នាល់​ ​១​ ​មាន​មិត្រ​លាមក​ ​មាន​សំឡាញ់​លាមក​ ​សមគប់​នឹង​បុគ្គល​លាមក​ ​១​។​ ​ម្នាល​ព្រាហ្មណ៍​ ​ដូច​ស្រះ​ធំ​ ​មានផ្លូវ​នៃ​សេចក្ដី​ចំរើន​ ​៤​ ​ផង​ ​មានផ្លូវ​នៃ​សេចក្ដីវិនាស​ ​៤​ ​ផង​ ​បុរស​គប្បី​បិទ​ខ្ទប់​នូវ​ផ្លូវ​នៃ​សេចក្ដី​ចំរើន​ទាំងនោះ​ ​របស់​ស្រះ​នោះ​ផង​ ​គប្បី​បើក​បង្ហូរ​ ​នូវ​ផ្លូវ​នៃ​សេចក្ដីវិនាស​ទាំងនោះ​ ​របស់​ស្រះ​នោះ​ផង​ ​ទាំង​ភ្លៀង​សោត​ ​ក៏​មិន​បង្អោរ​នូវ​ធារទឹក​ ​ដោយ​ប្រពៃ​ផង​ ​ម្នាល​ព្រាហ្មណ៍​ ​កាលបើ​យ៉ាងនេះ​ ​ស្រះ​ដ៏​ធំ​នោះ​ ​នឹង​មាន​សេចក្ដី​សាបសូន្យ​ជា​ប្រាកដ​ ​មិន​មាន​សេចក្ដី​ចំរើន​ឡើយ​ ​យ៉ាងណាមិញ​ ​
ថយ | ទំព័រទី ២៥៥ | បន្ទាប់
ID: 636854715087043566
ទៅកាន់ទំព័រ៖