ព្រះត្រៃបិដក ភាគ ៤៨

​ម្នាល​ព្រាហ្មណ៍​ ​កុលបុត្រ​ក្នុង​លោក​នេះ​ ​ជា​អ្នក​វៀរចាក​បាណាតិបាត​។​បេ​។​ ​វៀរចាក​សុរា​មេរយ​មជ្ជ​ប្ប​មា​ទដ្ឋា​ន​ ​ម្នាល​ព្រាហ្មណ៍​ ​នេះ​ហៅថា​ ​សីលសម្បទា​។​ ​ម្នាល​ព្រាហ្មណ៍​ ​ចុះ​ចាគ​សម្បទា​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ព្រាហ្មណ៍​ ​កុលបុត្រ​ក្នុង​លោក​នេះ​ ​មានចិត្ត​ប្រាសចាក​មន្ទិល​ ​គឺ​សេចក្ដី​កំណាញ់​ ​នៅ​គ្រប់គ្រង​ផ្ទះ​ ​មាន​ទាន​បរិច្ចាគ​រួច​ស្រឡះ​ហើយ​ ​មានដៃ​លាង​ហើយ​ ​ត្រេកអរ​ក្នុង​ការ​លះបង់​ ​ជា​អ្នក​គួរ​ដល់​ស្មូម​ ​ត្រេកអរ​ក្នុង​ការចែក​រលែក​នូវ​ទាន​ ​ម្នាល​ព្រាហ្មណ៍​ ​នេះ​ហៅថា​ ​ចាគ​សម្បទា​។​ ​ម្នាល​ព្រាហ្មណ៍​ ​ចុះ​បញ្ញាសម្បទា​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ព្រាហ្មណ៍​ ​កុលបុត្រ​ក្នុង​លោក​នេះ​ ​ជា​អ្នកមាន​ប្រាជ្ញា​។​បេ​។​ ​ជា​ដំណើរ​យល់​ការ​ ​ដែល​អស់​ទៅ​នៃ​ទុក្ខ​ដោយ​ប្រពៃ​ ​ម្នាល​ព្រាហ្មណ៍​ ​នេះ​ហៅថា​ ​បញ្ញាសម្បទា​។​ ​ម្នាល​ព្រាហ្មណ៍​ ​ធម៌​ទាំងឡាយ​ ​៤​ ​ប្រការ​នេះឯង​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ក្នុង​បរលោក​ ​ដើម្បី​សេចក្ដីសុខ​ ​ក្នុង​បរលោក​ ​ដល់​កុលបុត្រ​។​
​កុលបុត្រ​អ្នកមាន​ព្យាយាម​ ​ប្រឹងប្រែង​ ​ក្នុង​ទី​នៃ​ការងារ​ទាំងឡាយ​ ​១​ ​មិន​ប្រហែសធ្វេស​ ​មានការ​ចាត់ចែង​ ​១​ ​ចិញ្ចឹមជីវិត​ស្មើ​ ​១​ ​ចេះ​ថែរក្សា​ទ្រព្យ​ ​ដែល​រកបាន​មក​ ​១​ ​មាន​សទ្ធា​ ​១​ ​បរិបូណ៌​ដោយ​សីល​ ​១​ ​ដឹង​នូវ​ពាក្យពេចន៍​ ​១​ ​ប្រាសចាក​សេចក្ដី​កំណាញ់​ ​ជំរះ​នូវ​ផ្លូវ​ ​មាន​សួស្ដី​ ​ជា​ផ្លូវ​ទៅកាន់បរលោក​ជានិច្ច​ ​១​ ​ធម៌​ទាំង​ ​៨​ ​ប្រការ​នេះ​ ​តែង​នាំមក​នូវ​សេចក្ដីសុខ​ក្នុង​លោក​ទាំងពីរ​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ព្រះអង្គ​ជាស​ច្ច​នាម​ ​ទ្រង់​សំដែង​ដល់​កុលបុត្រ​អ្នកមាន​សទ្ធា​ ​ស្វែងរក​ផ្ទះ​ ​
ថយ | ទំព័រទី ២៥៨ | បន្ទាប់
ID: 636854715720519799
ទៅកាន់ទំព័រ៖