ព្រះត្រៃបិដក ភាគ ៤៨

​ដើម្បី​ប្រយោជន៍​ ​ក្នុង​បច្ចុប្បន្ន​ផង​ ​ដើម្បី​សេចក្ដីសុខ​ក្នុង​បរលោក​ផង​ ​ដោយ​ប្រការ​ដូច្នេះ​ ​ការ​បរិច្ចាគ​ ​និង​បុណ្យ​នេះ​ ​តែង​ចំរើន​ដល់​គ្រហស្ថ​ទាំងឡាយ​ ​យ៉ាងនេះ​ឯង​។​

 [​៥៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ថា​ ​ភ័យ​នេះ​ ​ជា​ឈ្មោះ​របស់​កាម​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ថា​ ​ទុក្ខ​នេះ​ ​ជា​ឈ្មោះ​របស់​កាម​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ថា​ ​រោគ​នេះ​ ​ជា​ឈ្មោះ​របស់​កាម​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ថា​ ​ពក​នេះ​ ​ជា​ឈ្មោះ​របស់​កាម​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ថា​ ​ព្រួយ​នេះ​ ​ជា​ឈ្មោះ​របស់​កាម​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ថា​ ​ជាប់ជំពាក់​នេះ​ ​ជា​ឈ្មោះ​របស់​កាម​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ថា​ ​ភក់​នេះ​ ​ជា​ឈ្មោះ​របស់​កាម​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ថា​ ​គភ៌​នេះ​ ​ជា​ឈ្មោះ​របស់​កាម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ដូចម្ដេច​ ​បាន​ជា​ពាក្យ​ថា​ ​ភ័យ​នេះ​ ​ជា​ឈ្មោះ​របស់​កាម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កុលបុត្រ​នេះ​ ​ត្រេកអរ​ដោយអំណាច​កាមរាគ​ ​ជាប់ជំពាក់​ដោយ​ឆន្ទ​រាគ​ ​រមែង​មិន​រួចចាក​ភ័យ​ក្នុង​បច្ចុប្បន្ន​ផង​ ​មិន​រួចចាក​ភ័យ​ក្នុង​បរលោក​ផង​ ​ហេតុ​នោះ​បាន​ជា​ពាក្យ​ថា​ ​ភ័យ​នេះ​ ​ជា​ឈ្មោះ​របស់​កាម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ដូចម្ដេច​ ​បាន​ជា​ពាក្យ​ថា​ទុក្ខ​។​បេ​។​ ​ថា​រោគ​ ​ថា​ពក​ ​ថា​ព្រួយ​ ​ថា​ជាប់ជំពាក់​ ​ថា​ភក់​ ​(​នេះ​ជា​ឈ្មោះ​របស់​កាម​)​។​ ​
ថយ | ទំព័រទី ២៥៩ | បន្ទាប់
ID: 636854716011476441
ទៅកាន់ទំព័រ៖