ព្រះត្រៃបិដក ភាគ ៤៨

 [​៥៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ ​៨​ ​ពួក​នេះ​ ​ជា​អ្នក​គួរ​ទទួល​នូវ​ចតុប្បច្ច័យ​ ​ដែលគេ​នាំមក​បូជា​ ​គួរ​ទទួល​នូវ​ចតុប្បច្ច័យ​ដែលគេ​តាក់តែង​ដើម្បី​ភ្ញៀវ​ ​គួរ​ទទួល​នូវ​ទក្ខិណាទាន​ ​គួរ​ដល់​អញ្ជលិកម្ម​ ​ដែល​សត្វលោក​គប្បី​ធ្វើ​ ​ជា​បុញ្ញកេ្ខត្ត​នៃ​សត្វលោក​ ​រក​ខេត្ត​ដទៃ​ក្រៃលែង​ជាង​គ្មាន​។​ ​បុគ្គល​ ​៨​ ​ពួក​ ​តើ​ដូចម្ដេច​។​ ​គឺ​បុគ្គល​ជា​សោតាបន្ន​ ​១​ ​បុគ្គល​អ្នកប្រតិបត្តិ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​សោតាបត្តិផល​ ​១​ ​បុគ្គល​ជាស​ក​ទា​គាមី​ ​១​ ​បុគ្គល​អ្នកប្រតិបត្តិ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​សកទាគាមិផល​ ​១​ ​បុគ្គល​ជា​អនាគាមី​ ​១​ ​បុគ្គល​អ្នកប្រតិបត្តិ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​អនាគាមិផល​ ​១​ ​បុគ្គល​ជា​អរហន្ដ​ ​១​ ​បុគ្គល​ជា​អ្នកប្រតិបត្តិ​ ​ដើម្បី​អរហត្ត​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ ​ទាំង៨​ ​ពួក​នេះឯង​ ​ជា​អ្នក​គួរ​ទទួល​នូវ​ចតុប្បច្ច័យ​ដែលគេ​នាំមក​បូជា​។​បេ​។​ ​ជា​បុញ្ញកេ្ខត្ត​នៃ​សត្វលោក​ ​រក​ខេត្ត​ដទៃ​ ​ក្រៃលែង​ជាង​គ្មាន​។​
​បុគ្គល​ ​៤ពួក​ ​ជា​អ្នកប្រតិបត្តិ​ផង​ ​៤ពួក​តាំងនៅ​ក្នុង​ផល​ផង​ ​នេះ​ជា​សង្ឃ​មាន​សភាព​ដ៏​ត្រង់​ ​ប្រកបដោយ​បញ្ញា​ ​និង​សីល​ ​
ថយ | ទំព័រទី ២៦៣ | បន្ទាប់
ID: 636854717329001799
ទៅកាន់ទំព័រ៖