ព្រះត្រៃបិដក ភាគ ៤៨
រមែងធ្វើនូវបុណ្យដ៏ក្រៃលែង ដល់ពួកសត្វ គឺមនុស្ស កាលស្វែងរកនូវបុណ្យ ហើយបូជា ព្រោះទានដែលបុគ្គលឲ្យហើយចំពោះសង្ឃ រមែងមានផលច្រើន។
[៦០] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៨ ពួកនេះ ជាអ្នកគួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា។បេ។ ជាបុញ្ញកេ្ខត្តនៃសត្វលោក រកខេត្តដទៃក្រៃលែងជាងគ្មាន។ បុគ្គលទាំង ៨ ពួក តើដូចម្ដេច។ គឺបុគ្គលជាសោតាបន្ន ១ បុគ្គលអ្នកប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់សោតាបត្តិផល ១ បុគ្គលជាសកទាគាមី ១ បុគ្គលអ្នកប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់សកទាគាមិផល ១ បុគ្គលជាអនាគាមី ១ បុគ្គលអ្នកប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល ១ បុគ្គលជាអរហន្ដ ១ បុគ្គលអ្នកប្រតិបត្តិ ដើម្បីអរហត្ត ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៨ ពួកនេះឯង ជាអ្នកគួរទទួលនូវចតុប្បច្ច័យដែលគេនាំមកបូជា។បេ។ ជាបុញ្ញកេ្ខត្តនៃសត្វលោក រកខេត្តដទៃក្រៃលែងជាងគ្មាន។
ID: 636854717613108049
ទៅកាន់ទំព័រ៖