ព្រះត្រៃបិដក ភាគ ៤៨

​ភិក្ខុ​នោះ​ ​ស្រវឹង​ជ្រុលជ្រប់​ ​ដល់​នូវ​សេចក្ដីប្រមាទ​ ​ព្រោះ​លាភ​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ភិក្ខុ​អ្នក​ប្រាថ្នា​ដើម្បី​លាភ​ ​មិន​ខំ​សង្វាត​ ​មិន​ខ្មីឃ្មាត​ ​មិន​ព្យាយាម​ ​ដើម្បី​លាភ​ទេ​ ​ប៉ុន្តែ​ជា​អ្នកមាន​លាភ​ផង​ ​ស្រវឹង​ផង​ ​ប្រមាទ​ផង​ ​ឃ្លាតចាក​ព្រះ​សទ្ធម្ម​ផង​ ​(​៤​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​ស្ងាត់​ ​ប្រព្រឹត្ត​មិន​ជាប់លាប់​ ​សេចក្ដីប្រាថ្នា​ ​ដើម្បី​លាភ​ ​ក៏​កើតឡើង​។​ ​ភិក្ខុ​នោះ​ ​ខំ​សង្វាត​ ​ខ្មីឃ្មាត​ ​ព្យាយាម​ ​ដើម្បី​លាភ​ ​ប៉ុន្តែ​លាភ​ ​មិនកើត​ឡើង​។​ ​ភិក្ខុ​នោះ​ ​មិន​សោកស្ដាយ​ ​មិន​លំបាក​ ​មិន​ខ្សឹកខ្សួល​ ​មិន​គក់​ទ្រូង​ ​កន្ទក់កន្ទេញ​ ​មិនដល់​នូវ​សេចក្ដី​វង្វេង​ ​ព្រោះ​មិន​មានលាភ​នោះ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ភិក្ខុ​អ្នក​ប្រាថ្នា​ដើម្បី​លាភ​ ​ខំ​សង្វាត​ ​ខ្មីឃ្មាត​ ​ព្យាយាម​ ​ដើម្បី​លាភ​ ​ប៉ុន្តែ​ជា​អ្នក​មិន​មានលាភ​ផង​ ​មិន​សោកស្ដាយ​ផង​ ​មិន​ខ្សឹកខ្សួល​ផង​ ​មិន​ឃ្លាតចាក​ព្រះ​សទ្ធម្ម​ផង​ ​(​៥​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​ស្ងាត់​ ​ប្រព្រឹត្ត​មិន​ជាប់លាប់​ ​សេចក្ដីប្រាថ្នា​ដើម្បី​លាភ​ ​ក៏​កើតឡើង​។​ ​ភិក្ខុ​នោះ​ ​ខំ​សង្វាត​ ​ខ្មីឃ្មាត​ ​ព្យាយាម​ ​ដើម្បី​លាភ​។​ ​កាល​ភិក្ខុ​នោះ​ ​ខំ​សង្វាត​ ​ខ្មីឃ្មាត​ ​ព្យាយាម​ ​ដើម្បី​លាភ​ ​លាភ​ក៏​កើតឡើង​។​ ​
ថយ | ទំព័រទី ២៦៨ | បន្ទាប់
ID: 636854719036869484
ទៅកាន់ទំព័រ៖