ព្រះត្រៃបិដក ភាគ ៤៨
យើងទាំងឡាយ នាំចេញមកអំពីព្រះពុទ្ធដីកានោះ ទើបសំដែងដូចជាសូ្រវ យ៉ាងនោះដែរ។ បពិត្រលោកដ៏ចំរើន អស្ចារ្យណាស់ បពិត្រលោកដ៏ចំរើន ចំឡែកណាស់ ពាក្យនេះ ព្រះឧត្ដរដ៏មានអាយុ ពោលហើយដោយប្រពៃ (ព្រោះ) ពាក្យឯណានីមួយជាសុភាសិត ពាក្យទាំងអស់នោះ ជាព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគ អរហន្ដសម្មាសម្ពុទ្ធព្រះអង្គនោះ យើងទាំងឡាយ ក៏ពោលនូវស្រូវ ប្រៀបធៀបនឹងព្រះពុទ្ធដីកានោះដែរ បពិត្រព្រះឧត្ដរដ៏ចំរើន សេចក្ដីនេះយ៉ាងនេះ សម័យមួយ ព្រះដ៏មានព្រះភាគ គង់លើភ្នំគិជ្ឈកូដ ជិតក្រុងរាជគ្រឹះ កាលដែលព្រះទេវទត្ត ចៀសចេញទៅមិនយូរប៉ុន្មាន ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ប្រារព្ធនូវទេវទត្ត ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកពិចារណានូវវិបត្តិនៃខ្លួន ជាការប្រពៃ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកពិចារណានូវវិបត្តិរបស់អ្នកដទៃ នូវសម្បត្តិរបស់ខ្លួន នូវសម្បត្តិរបស់អ្នកដទៃ។ ម្នាលភិក្ខុទាំងឡាយ ទេវទត្ត ត្រូវអសទ្ធម្មទាំង ៨ ប្រការគ្របសង្កត់ហើយ មានចិត្តត្រូវអសទ្ធម្មរួបរឹតហើយ ទៅកើតក្នុងអបាយ ទៅកាន់នរក តាំងនៅអស់ ១ កប្ប មិនអាចអ្នកណាស្រោចស្រង់បាន។ អសទ្ធម្ម ៨ ប្រការ តើដូចម្ដេច។
ID: 636854617575176207
ទៅកាន់ទំព័រ៖