ព្រះត្រៃបិដក ភាគ ៤៨
ជាអ្នកពិចារណា នូវអត្ថនៃធម៌ទាំងឡាយ ដែលខ្លួនទ្រទ្រង់ហើយ ១ ជាអ្នកដឹងនូវអត្ថ ដឹងនូវធម៌ ហើយប្រតិបត្តិធម៌ដ៏សមគួរដល់ធម៌ ១ ជាអ្នកមានវាចាល្អ មានពាក្យពីរោះ ប្រកបដោយវាចាអ្នកក្រុង ជាវាចាច្បាស់លាស់ ជាវាចាឥតទោស ជាគ្រឿងញុំាងជន ឲ្យដឹងច្បាស់នូវសេចក្ដី ១ ជាអ្នកញុំាងពួកសព្រហ្មចារីឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យក្លាហាន ឲ្យរីករាយ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាងនេះឯង ទើបគួរដល់ខ្លួន គួរដល់ពួកជនដទៃ។
[៦៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង ទើបគួរដល់ខ្លួន គួរដល់ពួកជនដទៃ។ ៥ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនចេះដឹងឆាប់ ក្នុងកុសលធម៌ទាំងឡាយទេ តែជាអ្នកទ្រទ្រង់ធម៌ទាំងឡាយ ដែលខ្លួនស្ដាប់ ១ ជាអ្នកពិចារណានូវអត្ថនៃធម៌ដែលខ្លួនទ្រទ្រង់ ១ ជាអ្នកដឹងនូវអត្ថ ដឹងនូវធម៌ ហើយប្រតិបត្តិធម៌ ដ៏សមគួរដល់ធម៌ ១ ជាអ្នកមានវាចាល្អ។បេ។ ជាគ្រឿងញុំាងជនឲ្យដឹងច្បាស់នូវសេចក្ដី ១ ជាអ្នកញុំាងពួកសព្រហ្មចារីឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យក្លាហាន ឲ្យរីករាយ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង ទើបគួរដល់ខ្លួន គួរដល់ពួកជនដទៃ។
ID: 636854719639213936
ទៅកាន់ទំព័រ៖