ព្រះត្រៃបិដក ភាគ ៤៨
[៦៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៤ យ៉ាង រមែងគួរដល់ខ្លួន តែមិនគួរដល់ពួកជនដទៃទេ។ ៤ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកចេះដឹងឆាប់ ក្នុងកុសលធម៌ទាំងឡាយ ១ ជាអ្នកទ្រទ្រង់ធម៌ទាំងឡាយ ដែលខ្លួនបានស្ដាប់ហើយ ១ ជាអ្នកពិចារណា នូវអត្ថនៃធម៌ទាំងឡាយ ដែលខ្លួនទ្រទ្រង់ហើយ ១ ជាអ្នកដឹងនូវអត្ថ ដឹងនូវធម៌ហើយ ប្រតិបត្តិធម៌ដ៏សមគួរដល់ធម៌ តែជាអ្នកមានវាចាមិនល្អ ជាអ្នកមានពាក្យមិនពីរោះ ជាអ្នកមិនប្រកបដោយវាចាអ្នកក្រុង ដែលជាវាចាច្បាស់លាស់ ជាវាចាឥតទោស ជាគ្រឿងញុំាងជនឲ្យដឹងច្បាស់នូវសេចក្ដី ទាំងជាអ្នកមិនញុំាងពួកសព្រហ្មចារី ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យក្លាហាន ឲ្យរីករាយ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៤ យ៉ាងនេះឯង រមែងគួរដល់ខ្លួន តែមិនគួរដល់ពួកជនដទៃឡើយ។
[៦៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៤ យ៉ាង រមែងគួរដល់ពួកជនដទៃ តែមិនគួរដល់ខ្លួនទេ។ ៤ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកចេះដឹងឆាប់ ក្នុងកុសលធម៌ទាំងឡាយ ១ ជាអ្នកទ្រទ្រង់នូវធម៌ទាំងឡាយ ដែលខ្លួនស្ដាប់ហើយ តែជាអ្នកមិនពិចារណា នូវអត្ថនៃធម៌ទាំងឡាយ ដែលខ្លួនទ្រទ្រង់ហើយ
ID: 636854719906239209
ទៅកាន់ទំព័រ៖