ព្រះត្រៃបិដក ភាគ ៤៨

​ទាំង​ជា​អ្នក​មិនដឹង​នូវ​អត្ថ​ ​មិនដឹង​នូវ​ធម៌​ ​ហើយ​ប្រតិបត្តិ​នូវ​ធម៌​ដ៏​សមគួរ​ដល់​ធម៌​ ​១​ ​ជា​អ្នកមាន​វាចា​ល្អ​ ​ជា​អ្នកមាន​ពាក្យពីរោះ​។​បេ​។​ ​ជា​គ្រឿង​ញុំាង​ជន​ឲ្យដឹង​ច្បាស់​ ​នូវ​សេចក្ដី​ ​១​ ​ជា​អ្ន​កញុំាង​ពួក​សព្រហ្មចារី​ ​ឲ្យ​ឃើញច្បាស់១​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៤​ ​យ៉ាងនេះ​ឯង​ ​រមែង​គួរ​ដល់​ពួក​ជន​ដទៃ​ ​តែ​មិន​គួរ​ដល់​ខ្លួន​ឡើយ​។​
 [​៦៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៣​ ​យ៉ាង​ ​រមែង​គួរ​ដល់​ខ្លួន​ ​តែ​មិន​គួរ​ដល់​ពួក​ជន​ដទៃ​ទេ​។​ ​៣យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​មិន​ចេះដឹង​ឆាប់​ ​ក្នុង​កុសលធម៌​ទាំងឡាយ​ទេ​ ​តែ​ជា​អ្នក​ទ្រទ្រង់នូវ​ធម៌​ទាំងឡាយ​ ​ដែល​ខ្លួន​ស្ដាប់​ហើយ​ ​១​ ​ជា​អ្នក​ពិចារណា​នូវ​អត្ថ​នៃ​ធម៌​ទាំងឡាយ​ ​ដែល​ខ្លួន​ទ្រទ្រង់​ហើយ​ ​១​ ​ជា​អ្នកដឹង​នូវ​អត្ថ​ ​ដឹង​នូវ​ធម៌​ ​ហើយ​ប្រតិបត្តិ​នូវ​ធម៌​ដ៏​សមគួរ​ដល់​ធម៌​ ​តែ​ជា​អ្នកមាន​វាចា​មិនល្អ​ ​ជា​អ្នកមាន​ពាក្យ​មិន​ពីរោះ​ ​ជា​អ្នក​មិន​ប្រកបដោយ​វាចា​អ្នកក្រុង​ ​ដែល​ជា​វាចា​ច្បាស់លាស់​ ​ជា​វាចា​ឥត​ទោស​ ​ជា​គ្រឿង​ញុំាង​ជន​ ​ឲ្យដឹង​ច្បាស់​នូវ​សេចក្ដី​ ​ទាំង​មិន​ញុំាង​ពួក​សព្រហ្មចារី​ ​ឲ្យ​ឃើញច្បាស់​ ​ឲ្យ​កាន់​យក​ ​ឲ្យ​ក្លាហាន​ ​ឲ្យ​រីករាយ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៣​ ​យ៉ាងនេះ​ឯង​ ​រមែង​គួរ​ដល់​ខ្លួន​ ​តែ​មិន​គួរ​ដល់​ពួក​ជន​ដទៃ​ឡើយ​។​
ថយ | ទំព័រទី ២៧៣ | បន្ទាប់
ID: 636854720134982292
ទៅកាន់ទំព័រ៖