ព្រះត្រៃបិដក ភាគ ៤៨
[៦៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៣ យ៉ាង រមែងគួរដល់ពួកជនដទៃ តែមិនគួរដល់ខ្លួនទេ។ ៣ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនចេះដឹងឆាប់ ក្នុងកុសលធម៌ទាំងឡាយទេ តែជាអ្នកទ្រទ្រង់នូវធម៌ទាំងឡាយ ដែលខ្លួនស្ដាប់ហើយ ១ ជាអ្នកមិនពិចារណានូវអត្ថនៃធម៌ទាំងឡាយ ដែលខ្លួនទ្រទ្រង់ហើយ ទាំងជាអ្នកមិនដឹងនូវអត្ថ មិនដឹងនូវធម៌ ហើយប្រតិបត្តិនូវធម៌ដ៏សមគួរដល់ធម៌ តែជាអ្នកមានវាចាល្អ។បេ។ ជាគ្រឿងញុំាងជនឲ្យដឹងច្បាស់នូវសេចក្ដី ១ ជាអ្នកញុំាងពួកសព្រហ្មចារី ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យក្លាហាន ឲ្យរីករាយ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៣ យ៉ាងនេះ រមែងគួរដល់ពួកជនដទៃ តែមិនគួរដល់ខ្លួនឡើយ។
[៦៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ២ យ៉ាង រមែងគួរដល់ខ្លួន តែមិនគួរដល់ពួកជនដទៃទេ។ ២ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនចេះដឹងឆាប់ ក្នុងកុសលធម៌ទាំងឡាយ ថែមទាំងមិនជាអ្នកទ្រទ្រង់នូវធម៌ទាំងឡាយ ដែលខ្លួនស្ដាប់ហើយផង តែជាអ្នកពិចារណា នូវអត្ថនៃធម៌ទាំងឡាយ ដែលខ្លួនទ្រទ្រង់ហើយ ១
ID: 636854720349124540
ទៅកាន់ទំព័រ៖