ព្រះត្រៃបិដក ភាគ ៤៨

​អាត្មាអញ​បាន​ចំរើន​ហើយ​ ​បាន​ធ្វើឲ្យ​ច្រើន​ហើយ​ ​បាន​ធ្វើឲ្យ​ដូចជា​យាន​ ​បាន​ដំ​កល់​ស៊ប់​ ​បាន​ប្រព្រឹត្ត​រឿយ​ៗ​ ​បាន​សន្សំទុក​ ​បាន​ប្រារព្ធ​ល្អ​ហើយ​។​ ​ម្នាល​ភិក្ខុ​ ​អ្នក​គប្បី​សិក្សា​យ៉ាងនេះ​ចុះ​។​ ​ម្នាល​ភិក្ខុ​ ​កាលណា​ ​សមាធិ​នេះ​ ​អ្នក​បាន​ចំរើន​ហើយ​ ​ធ្វើឲ្យ​ច្រើន​ហើយ​យ៉ាងនេះ​ ​ម្នាល​ភិក្ខុ​ ​កាលនោះ​ ​អ្នក​គួរ​ចំរើន​នូវ​សមាធិ​នេះ​ ​ដែល​ប្រកបដោយ​វិតក្កៈ​វិចារៈ​ផង​ ​អ្នក​គួរ​ចំរើន​សមាធិ​ ​ដែល​មិន​មាន​វិតក្កៈ​ ​មានតែ​វិចារៈ​ផង​ ​អ្នក​គួរ​ចំរើន​សមាធិ​ ​ដែល​មិន​មាន​វិតក្កៈ​ ​មិន​មាន​វិចារៈ​ផង​ ​អ្នក​គួរ​ចំរើន​សមាធិ​ ​ដែល​ប្រកបដោយ​បីតិ​ផង​ ​អ្នក​គួរ​ចំរើន​សមាធិ​ ​ដែល​មិន​មាន​បីតិ​ផង​ ​អ្នក​គួរ​ចំរើន​សមាធិ​ ​ដែល​ប្រកបដោយ​សេចក្ដី​សប្បាយ​ផង​ ​អ្នក​គួរ​ចំរើន​សមាធិ​ ​ដែល​ប្រកបដោយ​ឧបេក្ខា​ផង​។​ ​ម្នាល​ភិក្ខុ​ ​កាលណា​ ​សមាធិ​នេះ​ ​អ្នក​បាន​ចំរើន​ហើយ​ ​បាន​ចំរើន​ល្អ​ហើយ​យ៉ាងនេះ​ ​ម្នាល​ភិក្ខុ​ ​កាលនោះ​ ​អ្នក​គប្បី​សិក្សា​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​នឹង​ពិចារណា​នូវ​កាយ​ក្នុង​កាយ​ ​ជាប្រក្រតី​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​ជា​អ្នកដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​នូវ​អភិ​ជ្ឈាន​ ​និង​ទោមនស្ស​ ​ក្នុង​លោក​ចេញ​។​ ​ម្នាល​ភិក្ខុ​ ​អ្នក​គប្បី​សិក្សា​យ៉ាងនេះ​ចុះ​។​ ​ម្នាល​ភិក្ខុ​ ​កាលណា​ ​សមាធិ​នេះ​ ​អ្នក​បាន​ចំរើន​ហើយ​ ​បាន​ធ្វើឲ្យ​ច្រើន​ហើយ​យ៉ាងនេះ​ ​
ថយ | ទំព័រទី ២៧៨ | បន្ទាប់
ID: 636854721201593299
ទៅកាន់ទំព័រ៖